ថ្មីៗនេះមាន វីដេអូខ្លី ចែកតាម Youtube ដែលបង្ហាញពីការវាយតប់គ្នារវាងសិស្សប្រុស និង សិស្សស្រីម្នាក់ លើដងស្ពានមួយ នៅខេត្តស្ទឹងត្រែង ។ វីដេអូខ្លីនេះមិនបានបញ្ជាក់ មូលហេតុនៃជម្លោះនេះទេ គ្រាន់តែចាប់ផ្ដើមភ្លាម មានការវាយតប់ ហក់ធាក់ បោចសក់គ្នា និង មានសិស្សស្រីនិងប្រុសជាច្រើនទៀតដែល ជំរុញឲ្យគេទាំងពីរវាយគ្នា ដោយបន្លឺថា អឺវ៉ៃទៅ ដាក់ទៅ វ៉ៃទៅ មិនបាច់ខ្លាចឡានទេ។ មានសិស្សម្នាក់លាន់មាត់ថា វ៉ៃស្រីអញ្ចឹង?

បន្ទាប់ពីវាយគ្មាមួយសន្ទុះ ទើបសិស្សដ៏ទៃចេញមកឃាត់ ដោយនិយាយថា បានហើយ វីដេអូនេះ បញ្ចប់ត្រង់ពេលដែលគូវាយគ្នាត្រូវបានគេទាញចេញពីគ្នា។

សិស្សដែលនៅជុំវិញ មិនគួរបណ្ដោយឲ្យគេទាំងពីរវាយគ្នា យ៉ាងនេះទេ។ សិស្សប្រុសនោះ ក៏គ្មានភាពជាបុរសដែលហានវាយ សិស្សស្រីម្នាក់នោះមិនប្រណីបន្ដិចសោះ។ សូមប្រិយមិត្តផ្ដល់មតិដល់ហេតុការណ៍នេះ។

 

 

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]