ភាគច្រើនគូស្នេហ៍និមួយៗ តែងតែមានការឈ្លោះទាស់ទែង គ្នាមិនចេះចប់ មិនចេះហើយ ដែលជួនកាលអាច ធ្វើអោយពួកគេ បែកបាក់គ្នាផងដែរ។ ដូច្នេះថ្ងៃនេះ ប្រិយមិត្តនឹងបានជ្រាប ពីគន្លឹះសំខាន់ៗ ក្នុងការធ្វើអោយចំនងស្នេហា ប្រកបដោយរលូនបានជារៀងរហូត៖

១) ចេះគោរពគ្នា៖ ចំពោះការចេះគោរពគ្នា ទៅវិញទៅមក វាជាកូនសោរមួយ ក្នុងការរក្សាចំនងស្នេហា អោយនៅស្ថិតស្ថេរបាន។ ដូច្នេះអ្វីដែល ប្រសើរនោះ អ្នកគួរតែចេះគោរពគ្នា  យល់ដឹងទុក្ខធុរៈគ្នា មើលថែគ្នាទៅវិញ ទៅមក ទើបអាចធ្វើអោយ ស្នេហារបស់អ្នក មានសុភមង្គលបាន។

២) យល់ពីគ្នា៖ ការយល់ពីគ្នា ជារឿងមួយដែល ដៃគូស្នេហាទាំងអស់គួរតែធ្វើ។ ប្រសិនបើអ្នក ដាក់ចិត្តថា ស្រលាញ់នរណាម្នាក់ ដូច្នេះវាមិន ពិបាកនោះទេ ក្នុងការចេះយល់ពីអារម្មណ៍គេខ្លះ។ ចំពោះចំនុចនេះ វានឹងជួយកាត់បន្ថយ ការឈ្លោះគ្នារវាងអ្នកទាំងពីរបាន ពីព្រោះថា ពេលដែលអ្នកចេះយល់ចិត្តគ្នាហើយនោះ ដូច្នេះវាគ្មានរឿងអ្វី ដែលត្រូវអោយ អ្នកទាស់ទែងគ្នាទៀតទេ។

៣) ប្រាស្រ័យទាក់ទងគ្នា៖ ប្រសិនបើអ្នក ចង់បានស្នេហាសុភមង្គលមួយ អ្វីដែលអ្នកគួរតែធ្វើ គឺប្រាស្រ័យទាក់ទងទៅគ្នា អោយបាន ជិតស្និទ្ធបំផុត។ ភាគច្រើនគូស្នេហ៍ នីមួយៗ តែងតែមានបញ្ហាជាមួយ ការខ្វះទំនាក់ទំនងទៅគ្នា ។ ដូច្នេះបើអ្នក អាចធ្វើចំនុចនេះបាន អ្នកប្រាកដជាទទួលបាន នូវស្នេហាដ៏ផ្អែមល្ហែម មួយជាក់ជាមិនខាន។

៤) ឈ្លោះគ្នាដោយប្រើសម្តីសមរម្យ៖ ចំពោះចំនុចនេះ ប្រហែលមនុស្សតិចណាស់ ដែលអាចធ្វើបាន នៅពេលឈ្លោះគ្នា ដែលត្រូវនិយាយ ពាក្យទន់ភ្លន់ទៀតនោះ។ នៅពេលអ្នក មានទំនាស់ទាស់ទែងគ្នា អ្នកគួរតែនិយាយពាក្យសមរម្យទៅរកគ្នា និងប្រកាន់នូវអ្វីដែលត្រូវ។ វាជារឿងមួយ ដ៏ពិបាក សម្រាប់អ្នក ប៉ុន្តែបើអ្នក អាចធ្វើបាន ស្នេហារវាងអ្នកទាំងពីរ នៅតែស្ថិតស្ថេរជាមួយគ្នារហូត។

៥) និយាយទន់ភ្លន់៖ ចំពោះសេចក្កីស្នេហា តែងតែត្រូវការ សម្តីទន់ភ្លន់ និងកាយវិការ គួរសមទៅរកគ្នា គ្រប់ពេលហើយ។ ដូចជាអ្នកបាន ដឹងស្រាប់ហើយថា ចំនងស្នេហាដែលអាចរក្សាអោយ នៅគង់វង្សបាននោះ ទាល់តែភាគីទាំងសងខាង ចេះគួរសមរក គ្នាទៅវិញទៅមក។

៦) រឿងតូចតាច៖ ភាគច្រើនមនុស្សស្រី តែងតែភ្លេចធ្វើនូវ ចំនុចតូចៗ ដែលមិនចាប់អារម្មណ៍ ប៉ុន្តែវាអាចចងចិត្ត មិត្តប្រុសរបស់អ្នកបាន គ្រាន់តែនិយាយប្រាប់គេ ថាអ្នកស្រលាញ់គេ រឺក៏ខាងប្រុស អាចទិញជាផ្កាកុលាប មួយទង ដើម្បីបញ្ជាក់ពី ការនឹករលឹក និងបង្ហាញពីអារម្មណ៍ល្អ ទៅរកគ្នា។

 ទាំងនេះជា គន្លឹះមួយចំនួន ក្នុងការធ្វើអោយ ចំនងស្នេហារបស់អ្នក ប្រកបដោយភាពរលូនបាន។    


ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]