កាលពីឆ្នាំ ២០១០ កន្លងទៅ ក្នុងការប្រគុំតន្ត្រីរវាង កម្ពុជា និង ថែ កំពូលតារាចម្រៀងខ្មែរយើង ៤ រូបរួមមាន អ្នកនាង ម៉េង កែវពេជ្ជតា កញ្ញា សុគ្ធ នីសា លោក ព្រាប សុវត្ថិ និង លោក ខេមរៈ សិរីមន្ត បានចាប់ដៃគ្នាច្រៀងបទ ‹អនិច្ចាអ្នកស្រែ› ដែលជាបទបែបមនោសញ្ចេតនា។ នេះជាទិដ្ឋភាពមួយដែលមិនសូវមានទេ ដែលកំពូលតារាមកពីផលិតកម្មផ្សេងគ្នាបានច្រៀង និង សម្តែងរួមគ្នាលើឆាកនៃការប្រគុំតន្រ្តីដូចនេះ។

នេះពិតជាអស្ចារ្យមែន បទសំរាប់ ២នាក់ ឆ្នៃអោយច្រៀងបាន ៤ នាក់ ហើយការច្រៀងស៊ីសង្វាក់គ្នាល្អ ជាពិសេសនោះទឹកដមសម្លេងរបស់ពួកគេ ត្រូវគ្នា ដែលធ្វើអោយបទចម្រៀងកាន់តែពិរោះ ហើយមានការចាប់អារម្មណ៍។ យើងគិតថាគួរតែអ្នករៀបចំកម្មវិធីរបស់ ទូរទស្សន៍ រឺ អ្នករៀបចំតន្រ្តីគិតលើចំនុចនេះ ព្រោះវាអាចទទួលភាពទាក់ទាញយ៉ាងខ្លាំង។

ដើម្បីរំលឹកដល់ទិដ្ឋភាពដ៏កម្រនេះ វេបសាយ ម៉ាញូហ្សីកអនឡានបាន ដាក់វីដេអូនេះឡើង ដែលលោកអ្នកអាចចូលមើលតាមរយៈលីងនេះ

អត្ថបទផ្ដល់ដោយ www.muzik-online.net

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ