ភ្នំពេញៈ តារាបង្ហាញម៉ូដ និងជាពិធីការិនី រូបស្រស់ដែលជា កូនកាត់ឥណ្ឌា កញ្ញា ប៊ីរីយ៉ា បានបង្ហើបប្រាប់ថា បុរសដែលទស្សនិកជនបាន ឃើញនៅក្នុង គេហទំព័រ Facebook របស់នាងនោះ គឺជាមិត្តប្រុសរបស់នាង ដោយពួកនាងទាំងពីរនាក់ បានសេពគប់ មើលចិត្តថ្លើមគ្នាយូរ ហើយគ្រាន់តែ មិនចង់បើចំហរតែប៉ុណ្ណោះ។

តារាស្រីដែលមានក្តោងច្រមុះស្រួច រាងតូចច្រឡឹង ដែលនាពេលកន្លងមកធ្លាប់ បានប្រកាសជាសាធារណៈថា នាងមិនទាន់មានម្ចាស់បេះដូងទេ តែថ្មីនេះនាងបាន ធ្វើឲ្យទស្សនិកជន មានការងឿងឆ្ងល់ ខណៈដែលនាងតែងតែបង្ហាញរូបភាពសិទ្ធស្នាល បែបគូស្នេហ៍ជាមួយបុរសរូបសង្ហារម្នាក់នៅលើគេហទំព័រ Facebook របស់នាងនោះត្រូវបាន កញ្ញា ប៊ីរីយ៉ា ចេញមុខបកស្រាយ ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១២នេះថា ចំពោះបុរសដែលទស្សនិកជនបានឃើញក្នុង Facebook របស់នាងនោះ គឺជាមិត្តប្រុសរបស់នាង ដោយពួកគេទាំងពីរនាក់ បានចាប់ផ្តើមបង្កើត ទំនាក់ទំនងស្នេហាជាមួយគ្នា ជាយូរមកហើយគ្រាន់តែថាពី មុននាងមិនទាន់ចង់ ប្រកាសជាសាធារណៈតែប៉ុណ្ណោះ។

តារាស្រីមានក្ដោងច្រមុះស្រូច ដែលទើបតែហក់ចូល ក្នុងវិថីសិល្បៈ ជាង ២ឆ្នាំរូបនេះ បានបង្ហើបឲ្យដឹងទៀតថា ”បុរសជាគូស្នេហ៍របស់ខ្ញុំ គឺជាអតីតអ្នក សិល្បៈមួយរួប ដែលតែពេលនេះ គាត់បានបញ្ចប់អាជីពសិល្បៈ ហើយបច្ចុប្បន្នគាត់ គឺជាអ្នកជំនួញមួយរូប ហើយពួកខ្ញុំបានស្គាល់ និងសេពគប់គ្នាអស់រយៈពេល ៣ឆ្នាំមកហើយ”។

តារាស្រីវ័យ ២២ឆ្នាំរូបនេះ ក៏បានប្រាប់ទៀតថា ពួកគេទាំងពីរនាក់ ពេលនេះកំពុង តែព្យាយាមបង្កើតទំនាក់ទំនងល្អជាមួយគ្នា និងស្វែងយល់ចិត្តគ្នា ទៅវិញទៅមក ហើយនាងក៏មិនទាន់ គិតដល់រឿងរៀបការអីនោះទេ ព្រោះថាទាំងនាងក៏ដូចជាគូស្នេហ៍ ពេលនេះកំពុងតែមាន ការមមាញឹកជាមួយការងារ រៀងៗខ្លួន ម្យ៉ាងពួកគេទាំងពីរនាក់ គឺនៅក្មេងនៅឡើយ មិនទាន់ចង់បង្កើតគ្រួសារនៅឡើយទេ៕

Photo by Lookingtoday

Photo by Lookingtoday

Photo by Lookingtoday

Photo by Lookingtoday

Photo by Lookingtoday

Photo by Lookingtoday

Photo by Lookingtoday

Photo by Lookingtoday

Photo by Lookingtoday

Photo by Lookingtoday

Photo by Lookingtoday

Photo by Lookingtoday

Photo by Lookingtoday

Photo by Lookingtoday

Photo by Lookingtoday

Photo by Lookingtoday

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ដោយៈ ហួន ស្រីលីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]