ភ្នំពេញៈ តារាកំប្លែងដែលធ្លាប់ មានភាពលេចធ្លោ ក្នុងការលេងកំប្លែងក្រុមជាមួយ នាយក្រឹម គឺនាយចយ ថ្មីៗនេះបានធ្វើឲ្យ មានការភ្ញាក់ផ្អើល ពេញបណ្តាញ ទំនាក់ទំនងសង្គម Facebook ក្រោយពីនាយបាន បង្ហោះរូបថតក្នុងថ្ងៃរៀបការ ជាសាធារណៈរួចមក។

តារាកំប្លែងដែលមានប្រជាប្រិយភាព នាយ ចយ ថ្មីៗនេះបានបង្ហោះរូបថត២-៣សន្លឹក ដោយ មានការគ្រងសំលៀកបំពាក់ ជាកូនកំលោះឈរសំពះផ្ទឹម ជាមួយកូនក្រមុំរូបស្រស់ បានធ្វើឲ្យ ទស្សនិកជន ជាច្រើនបានលាន់មាត់ថា “អីយ៉ា !នាយចយស្ងាត់ៗសម្ងំការប្រពន្ធ អត់មានផ្តល់ ដំណឹងមុនសោះ ” ។ បើទោះបីជានៅក្នុង រូបនោះកូនកំលោះ មានទម្រង់មុខមាត់ស្រដៀង និង នាយ ចយ ក៏ពិតមែន តែនៅក្នុងពិធីមង្គលការនោះ គេមិនបានឃើញមាន វត្តមានអ្នកសិល្បៈ រួមអាជីពបង្ហាញវត្តមាន ចូលរួមអបអរសាទរ អ៊ីចឹង។

សម្រាប់ការលើកឡើង លើព័ត៌មានខាងលើក៏បានធ្វើ ឲ្យទស្សនិកជនមួយចំនួនផ្សេងទៀត បាន បញ្ចេញយោបល់ថា ស្វាមីភរិយាមួយគូ ទំនងមិនមែនជា នាយចយ ដែលជាតារាកំប្លែង នោះទេ មើលទៅព្រោះថាបើសិនជា នាយ ចយ នោះមែន ប្រាកដជាមានអ្នកសិល្បៈ ទៅចូល រួមជាក់ ជាមិនខាននោះទេ ហើយម្យ៉ាងអ្នកដែលមានរូបរាង មុខមាត់ស្រដៀងនាយក៏មានច្រើន យើង នៅមិនអាចសន្និដ្ឋានថាជាគាត់បានទេ ។

ដូច្នេះចង់ដឹងថាកូនកំលោះ ដែលចូលរោងការនោះ ជា នាយ ចយ តារាកំប្លែងក្នុងក្រុមនាយ ក្រឹម ប្រាកដឫយ៉ាងណា មានតែទៅទស្សនាជាមួយ Looking TODAY ទាំងអស់គ្នា ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]