ភ្នំពេញៈ អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង តារាកំប្លែងល្បីឈ្មោះ សម្បូរវោហា ក្នុងក្រុមកំប្លែង នាយ ពែកមី បានរៀបចំពិធីឡើង គេហដ្ឋានថ្មី របស់នាង នៅក្នុងបុរីពិភពថ្មី ញញឹមរីកមុខ ដូចគ្រាប់ជី ព្រោះតែការរំភើបចិត្ត ពេលក្តីស្រមៃ បានក្លាយជាការពិត។

តារាកំប្លែងសម្បូរវោហារ អ្នកមេម៉ាយកូនមួយ អ្នកនាង ខ្ញុង បានរៀបចំពិធីឡើង គេហដ្ឋានថ្មី កាលពីរាត្រីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ (យប់មិញនេះ) ក្នុងបុរីពិភពថ្មី ផ្ទះលេខ១៦ ផ្លូវលេខ ១៥ ភូមិបឹងឈូក សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ក្បែរស្ថានីយទូរទស្សន៍ ស៊ីធីអិន ដោយគេហដ្ឋានថ្មីនេះ គឺជាកាដូដែល នាងទទួលបាន ពីបងស្រីធម៌ ជាម្ចាស់ហាង សម្អាងការសុខគាបូតា។

អ្នកនាង ខ្ញុង ធ្លាប់ប្រាប់ LookingTODAY ឲ្យដឹងថា នៅក្នុងពិធីឡើងគេហដ្ឋានថ្មីនេះ នាងរៀបចំ តែ១៥ទៅ២០តុ តែប៉ុណ្ណោះ មិនសូវអញ្ជើញភ្ញៀវ អ្នកសិល្បៈ ចូលរួមច្រើនទេ ដោយសារតែនាង មានការខ្លាចរអាចិត្ត គេមិនសូវហ៊ានរំខាន។ ពេលដល់ថ្ងៃស្រាប់តែភ្ញៀវច្រើន ទាំងអ្នកកំប្លែង តារាចម្រៀង តារាសម្តែង ពិធីករ-ពិធីការិនី បានបង្ហាញវត្តមានព្រោងព្រាត នៅក្នុងពិធី ឡើងគេហដ្ឋានថ្មីរបស់នាង លើសពីការំពឹងទុក ។

នៅក្នុងពិធីឡើងគេហដ្ឋាន របស់តារាកំប្លែងរូបនេះ កាលពីយប់មិញ គេសង្កេតឃើញថា នាង ខ្ញុង ខិតខំតុបតែងខ្លួនឲ្យ មានសម្រស់ឆ្លុះជាមួយ ឈុតវែងពណ៌ក្រហម ឆ្អិនឆ្អៅ រួមជាមួយស្នាមញញឹម បានប្រាប់ឲ្យដឹងពី ចំណាប់អារម្មណ៍ថា នាងមានការសប្បាយចិត្តខ្លាំងណាស់ ដែលក្តីស្រមៃ បានក្លាយជាការពិត ។

នាងក៏ចង់ពោលពាក្យអរគុណ ទៅដល់បងស្រីធម៌ ដែលផ្តល់គេហដ្ឋានថ្មីនេះ ឲ្យនាងទុកជាជំរក ដ៏ត្រជាក់ សម្រាប់នាង និងគ្រួសារ ។ អ្វីដែលសំខាន់ សម្រាប់អ្នកសិល្បៈ ក៏បានផ្តល់កិត្តិយស ចូលរួមក្នុងកម្មវិធី ជប់លៀងរបស់នាង យ៉ាងច្រើនកុះករផងដែរ ៕










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង