រាជធានីភ្នំពេញ ៖ តារាចម្រៀងកូនខ្មែរ សញ្ជាតិអាមេរិក កញ្ញាឡូរ៉ា ម៉ម ដែលទទួលបានភាពល្បីល្បាញ ពីសំណាក់ទស្សនិកជន បន្ទាប់ពីល្បីឈ្មោះ បទចម្រៀង «ស្វារាំម៉ុងឃីស» មកមានការចាប់អារម្មណ៍ថា តារាស្រីវ័យក្មេងរូបនេះ ពិតជាមានទេពកោសល្យ ហើយអាចនិង មានភាពល្បីល្បាញជាងនេះ បើសិនជាទទួលការបង្ហាញមុខច្រើន ក្នុងស្រុកខ្មែរ។ បន្ទាប់ពីដិតដាមជាមួយ អនុស្សាវរីយ៍ច្រើន ជាមួយទេសភាពស្រុកខ្មែរ បន្ទាប់ពីបានមកលេងប្រទេសកម្ពុជា ពេលនេះកញ្ញាឡូរ៉ា ម៉ម បានប្រកាសថា នាងនិងមករស់នៅប្រទេសកម្ពុជា ឆាប់ៗនេះជារៀងរហូត ថែមទាំងកំពុងតែដើរពិនិត្យមើល ផ្ទះផ្ទាល់ខ្លួនមួយកន្លែង នៅកណ្តាលក្រុង ភ្នំពេញ ដើម្បីជ្រកស្នាក់នៅ ជាកម្មសិទ្ធិផ្ទាល់ខ្លួន ថែមទៀតផង។

ក្នុងជំនួបផ្ទាល់មួយ ដាច់ដោយឡែកជាមួយ អ្នកយកព័ត៌មាន កោះសន្តិភាពយើងពេលកញ្ញាឡូរ៉ា ម៉ម មកលេងទឹកដីខេត្តសៀមរាប ដើម្បីសម្តែងសិល្បៈជូនមហាជនខ្មែរ នៅតំបន់វាលជល់ដំរី ដោយមានផ្សាយតាមកញ្ចក់ទូរទស្សន៍បាយ័ននោះ ឡូរ៉ា ម៉ម បានរៀបរាប់ការងារសិល្បៈថ្មីៗ របស់នាងថា ក្នុងឱកាសមកស្រុកខ្មែរលើកនេះ នាងមកដើម្បីចូលរួមកម្មវិធីអង្គសង្រ្កាន្ត ដែលក្រៅពីបានទស្សនាវប្បធម៌ខ្មែរហើយនោះ នាងក៏មានឱកាសសម្តែង ចំថ្ងៃអង្គសង្រ្គាន្តដែរ ទាំងនេះហើយដែលនាងចង់មកកម្ពុជាម្តងទៀត។សម្រាប់ការមកលើកនេះ នាង និងក្រុមគ្រួសារកំពុងតែដើរសម្លឹង ទិញផ្ទះនៅកម្ពុជាឲ្យបាន ព្រោះនៅខែសីហានេះ នាងនិងសម្រេចចិត្ត មករស់នៅស្រុកខ្មែរជាផ្លូវការតែម្តង។

ការមកកម្ពុជាលើកនេះ តាមគំរោងនាងអត់មានផែនការមកសម្តែងទេ គឺមកជាលក្ខណៈឯកជន ដើម្បីចំណាយពេលដើរមើលទិញផ្ទះ តែគ្រាន់តែគេដឹង គេហៅ ឲ្យសម្តែងរហូត និងមិនអាចប្រកែកបាន។ ទាក់ទិននិងប្លង់ដែលនាងចង់បានផ្ទះស្នាក់នៅ អាចនៅតំបន់ម្តុំបឹងកេងកង ឬនៅតំបន់ទួលគោក ព្រោះជាកន្លែងស្នាក់នៅ បើផ្ទះនៅខេត្តសៀមរាបវិញ គឺមិនអាចទិញទេ ព្រោះការងារសិល្បៈ ភាគច្រើននៅភ្នំពេញ បើឡើងចុះសៀមរាបចុះឡើង នាំឲ្យហត់។ ប្រសិនបើនាងមិនអាចទិញផ្ទះបាននៅ ក៏នៅតែបន្តជួលផ្ទះគេស្នាក់នៅបន្តសិន ដើម្បីមើលដើរទិញ ព្រោះចិត្តនាងបានដក់ជាប់អារម្មណ៍ នៅប្រទេសកម្ពុជាបាត់ទៅហើយ ទោះជានាងជាក្មេងនៅប្រទេសជឿនលឿន សម្បូរអ្វីៗក៏ដោយចុះ។ ចំពោះកញ្ចប់ប្រាក់ ត្រូវបញ្ចេញប៉ុន្នានម៉ឺនដុល្លារនោះ ក៏នាងនៅមិនទាន់ដឹងដែរ ព្រោះពេលដើរមើលផ្ទះតិចពេក មកពីធ្វើការរហូត ហើយឆាប់ៗនេះ នាងបានចូលធ្វើការ ជាពិធីការិនីនៅទូរទស្សន៍ស៊ីធីអិន។

មូលហេតុដែលនាងសម្រេចចិត្ត មកនៅស្រុកខ្មែរ ទីមួយមកពីនាងស្រលាញ់ស្រុកខ្មែរណាស់ ដោយសារតែសិល្បៈ នៅស្រុកខ្មែរកំពុងតែឡើងម្តងទៀត និងមើលឃើញថា យុជនខ្មែរសម័យនេះ ឆ្លាតៗ ហើយក្លាហាន ដែលនាងរំភើបចិត្ត មានតាំងពីអ្នកចេះតែងបទចម្រៀងផ្ទាល់ខ្លួន និពន្ធបទភ្លេង និងចេះសម្តែងទម្រង់សិល្បៈផ្សេងៗទៀត គឺពូកែណាស់ ថែមទាំងអាចមានសមត្ថភាព ចេះនិយាយភាសាអង់គ្លេស បានយ៉ាងជំនាញទៀត។ អ៊ីចឹងហើយនាងរំភើបណាស់ ហើយមើលឃើញថា ជំនាន់នេះ នៅស្រុកខ្មែរ ពិសេសកំពុងតែអភិវឌ្ឍន៍ សប្បាយណាស់ នាងមិនចង់នៅអាមេរិកទេ ចង់មកស្រុកខ្មែរ ដើម្បីបានមកចូលរួមអភិវឌ្ឍន៍ទាំងអស់គ្នា។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឡូរ៉ា ម៉ម