ក្រោយពីខែ្មរឡូត បានធ្វើការផ្សាយអត្ថបទមួយ ដែលទាក់ទងនឹង ការយល់ដឹងពីរុក្ខជាតិញ និងអត្ថប្រយោជដ៏សំបូរបែប របស់វារួចមក ។ ខែ្មរឡូតបានទទួល នូវការបញ្ចេញមតិច្រើន ពីប្រិយមិត្តដែលចង់ដឹង ពីវិធីធ្វើផ្លែ ញ ទៅជាទឹកញ ដើម្បីយកមកពិសា។ជាការពិត ផ្លែ ញ បើយកមកពិសាទទេ វានឹងមានរសជាតិ និង ធុំក្លិន អាក្រក់ពិបាកទទួលទាន ប៉ុន្តែនៅពេលដែលអ្នក យកវាមកចំរាញ់ ធ្វើជាទឹកញនោះ វានឹងងាយស្រួល ពិសាជាង។

ដូច្នេះប្រិយមិត្តមកសែ្វងយល់ ពីវិធីធ្វើទឹកញងាយៗ ដូចខាងក្រោមនេះ ៖

១. ប្រើប្រាស់ ក្រឡឬកែវ ដែលបានសម្លាប់មេរោគ៖ គឺយកក្រឡមកដាក់ ទឹកក្តៅចូល និងបនែ្ថមទឹកសាប៊ូចូល ហើយថ្សាំវាក្នុង រយៈពេល ប្រាំនាទី។ បន្ទាប់មក ជូតខាងក្នុងនិងខាងក្រោយ ដុសលាងនិងសំអាតជាមួយសាប៊ូរួច លាងសំអាតដោយទឹកក្តៅជាថ្មីម្តងទៀត។     វិធីក្នុងការជ្រើសរើសក្រឡ ៖ គឺអាចជ្រើសយកក្រឡធ្វើពីកែវ ឬផ្លាស្ទិច ដែលមានភាពជាប់មាំល្អ មិនជ្រាបទឹក និង ជិតល្អ ដែលមិនឲ្យសារធាតុ ផ្សេងចូលបាន។ ក្រឡអាចរើសយកក្រឡណា មានកម្ពស់១៥សង់ទីម៉ែត្រ និងវិមាត្រនៃបណ្តោយ ១០សង់ទីម៉ែត្រ ។សំរាប់ផ្លែញ ដាក់ក្នុងក្រឡជាមធ្យម ពី ១០ទៅ១៣ សង់ទីម៉ែត្រ ។

២. ជ្រើសរើសផ្លែញទុំល្មម៖ ដើម្បីជ្រើសរើស ផែ្លញក្នុងការធ្វើទឹកញ គេចំាបាច់យកផ្លែញណា ដែល ទុំល្មម ដែលអ្នកអាចចំណាំលើពណ៌វាបាន ដែលផ្លែញនោះមានពណ៌លឿងដូចទឹកឃ្មុំ។ វាសំខាន់ណាស់ដែលអ្នកចាំបាច់ បេះវាមុនពេលវា ឡើងពណ៌ស ព្រោះផ្លែញ ដែលមានពណ៌ស គេមិនសូវ យកវាមកប្រើប្រាស់នោះទេ។

៣. លាងសំអាតផ្លែញនិងទុកវាឲ្យស្ងួត៖ អ្នកយកផ្លែញដែលបេះឬទិញ យកមកលាងសំអាត ហើយទុកវាហាលថ្ងៃ ២ទៅ៣ម៉ោង។ ក្រោយពីហាលរួចហើយ សាច់ញនឹងទន់ហើយស្រអាប់មានក្លិនអាក្រក់។

៤. ដាក់ផ្លែញចូលក្រឡនិងបិតមាត់ក្រឡ៖ ដាក់ផែ្លញសុទ្ធ មិនបាច់ថែមទឹក ក្នុងក្រឡនោះទេ អ្នកអាចបិតមាត់ក្រឡ ដោយគំរបក្រឡរបស់វា ឲ្យជិតធម្មតា តែកុំបើកគំរបចោល ព្រោះវាអាចចំលងមេរោគ។ ក្នុងកំឡុងពេលទុកចោលវា នឹងមានហ្ហ្គាសភាយចេញពីជាតិជូរ តែវាអាចចេញ តាមចន្លោះ តូចៗរវាងគំរបនិងក្រឡ ។

៥. ទុកផ្លែញក្នុងក្រឡពី ៦ទៅ៨ សប្តាហ៍៖ ដាក់ក្រឡដែលមានញ ឲ្យត្រូវកនែ្លងដែលមានពន្លឺថ្ងៃ។ កំឡុងពេល៨សប្តាហ៍នេះ ផ្លែញ នឹងជោរ ហើយវានិងក្លាយជាទឹក ដែលពណ៌ទឹកក្នុងក្រឡ នឹងប្រែជាស្រអាប់ទៅៗ។

៦. ច្រោះយកតែទឹកញ ៖ បន្ទាប់ពីទុកញ គ្រប់ចំនួនថ្ងៃហើយ អ្នកអាចយកក្រឡដែលដាក់ទឹកញនោះ យកមកច្រោះយកតែទឹក ព្រោះក្នុងក្រឡនោះ វាអាចមានគ្រាប់ញ និងកំទេចសាច់ញផងដែរ ។

៧. កំដៅរម្ងាប់មេរោគទឹកញ៖ អ្នកអាចពិសាទឹកញ ដោយមិនបាច់កំដៅ តែការកំដៅអាចទុកបានយូរ និងស្អាតក្នុងការផឹក។ អ្នកអាចដាក់ ក្រឡទឹកញក្នុងទឹកក្តៅ ឬ ដាក់កំដៅក្នុងឆ្នាំង ដែលកំដៅភ្លើងគឺត្រឹមតែ១៨៧ អង់ស្សាសេបានហើយ និង កំដៅវាជាង ៣០នាទី ប៉ុណ្ណោះ។

៨. វាស់កំរិត pH នៃទឹកញ៖ ទិញក្រដាក់វាស់កំរិតpH មកវាស់មើលពីកំរិតជូនៃទឹកញ ។ ដែលទឹកញធ្វើបានត្រឹមត្រូវមានកំរិត pHគឺ ៣.៥ ឬតិចជាង ។បើច្រើនជាងនេះគឺការធ្វើមិនល្អ ដែលមិនអាចទទួលទានបាន។

៩. បិតក្រឡឲ្យស្អាតហើយទុកវាក្នុងទូរទឹកកក៖ ទឹកញដែលធ្វើរួចហើយ បើអ្នកចង់បានគុណភាពល្អ ចំាបាច់ទុកវា ក្នុងកនែ្លងត្រជាក់ ដូច្នេះអ្នកអាចពិសារ បានយូរ និង ងាយស្រួលពិសាទៀត ។

យ៉ាងណាមិញ តាមមតិមួយរបស់ប្រិយមិត្តខែ្មរឡូត គាត់បានលើកឡើងថាការធ្វើទឹកញ អ្នកអាចយកផ្លែញទុំនោះមក ចិតជាចំនិតៗ ហើយដាក់ហាលថ្ងៃឲ្យគ្រាម បន្ទាប់មកយកមកដាំទឹក ក៏អាចទទួលទានបានដែរ ។

ទោះបីជាយ៉ាងណា នេះគ្រាន់ជាវិធីមួយក្នុងការធ្វើទឹកញ ដែលប្រិយមិត្តអាចសាកល្បង យកទៅធ្វើហើយយកទឹកញ មកពិសារ ដោយសារតែទឹកញ ជាចំណីកោសិកា និងងាយស្រួលរក និង ដាំ ហើយថែមទាំងមានតំលៃថោកទៀតផង ៕

 

ប្រភព ៖ បរទេស 

ដោយ ៖  ទីន

ខែ្មរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]