តើអ្នកចូលចិត្តទទួលទាន ផ្លែឆៃថាវដែរ រឺទេ? ប្រហែលជាអ្នក មិនចូលចិត្តបរិភោគវាឡើយ ពីព្រោះវាមានក្លិនឆួល និងមិនសូវមានរសជាតិទៀត។ ប៉ុន្តែឆៃថាវ ជាបន្លែមួយ ដែលសម្បូរទៅដោយ គុណប្រយោជន៍ ជាច្រើនចំពោះសុខភាពរបស់អ្នក៖

១) ជួយការពារស្បែកជ្រីវជ្រួញ៖ ឆៃថាវផ្ទុក ដោយជាតិវីតាមីនC វាអាចជួយ ការពារស្បែករបស់អ្នក ពីភាពជ្រីវជ្រួញបាន។ បន្ថែមពីនោះទៅទៀត វីតាមីនអាចជួយ ដុសខាត់កោសិកាស្បែករបស់អ្នក អោយមានភាពភ្លឺរលោងបាន។ ប្រសិនបើអ្នក មិនចង់ទទួលទានឆៃថាវទាំងស្រស់ អ្នកក៏អាចកិនឆៃថាវ អោយក្លាយជាទឹក រួចយកពិសារបាន។

២) កាត់បន្ថយបញ្ហាពុកឆ្អឹង៖ ចំពោះឆៃថាវ ផ្ទុកវីតាមីនK  ដែលវាអាចជួយដល់ឆ្អឹងរបស់អ្នក បានយ៉ាងខ្លាំង ។ ដូចអ្នកដឹងស្រាប់ហើយ ថាវីតាមីនK ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយអោយកោសិកា លូតលាស់បានល្អ និងកាត់បន្ថយបញ្ហា ពុកឆ្អឹងបានថែមទៀត។

៣) ជួយដល់ប្រព័ន្ធរំលាយអាហារ៖ ចំពោះឆៃថាវ សម្បូរជាតិសរសៃ ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការជួយដល់ប្រព័ន្ធ រំលាយអាហារ។ ប្រសិនបើអ្នក ទទួលទានឆៃថាវជាប្រចាំនោះ វាជួយកាត់បន្ថយ ជាតិអាស៊ីត ក្នុងខ្លួនអ្នកបាន។ មិនតែប៉ុណ្ណោះ ឆៃថាវក៏អាច ជួយដល់អាការៈ ទល់លាមកបានដែរ និងអាចកាត់បន្ថយជម្ងឺបេះដូងបាន ថែមទៀត។

៤) ការពាររោគខ្វះឈាម៖ ចំពោះជាតិវីតាមីនB9 និងជាតិfolate អាចជួយការពារ ពីបញ្ហាខ្វះឈាមបាន ។ ជាពិសេសឆៃថាវ ក៏បានផ្ទុកសារធាតុ RNA ដែលមានប្រយោជន៍ដល់ ស្រ្តីដែលមានផ្ទៃពោះ បានថែមទៀត។

៥) ជួយបន្សាបជាតិពុល ក្នុងខ្លួន៖ ជាតិAntioxidant  ដែលមានក្នុងឆៃថាវ ក៏អាចជួយដល់ការបន្សាបជាតិពុលបាន ពីក្នុងខ្លួនរបស់អ្នក។ ដូច្នេះអ្នកអាចកិនឆៃថាវ រួចយកពិសារជាប្រចាំ វានឹងអាចជួយលាងសម្អាត ជាតិពុលពីក្នុងខ្លួន របស់អ្នកបាន និងជួយអោយឈាម រត់បានស្រួល។

៦) សាច់ដុំរឹងមាំ៖ ចំពោះឆៃថាវ មានជាតិប៉ូតាស្យូមខ្ពស់ ដែលអាចថែទាំសាច់ដុំរបស់អ្នក បានយ៉ាងល្អ។ ដូច្នេះអ្នកគួរទទួលទាន ឆៃថាវជាប្រចាំ ដើម្បីជួយកាត់បន្ថយ បញ្ហាកន្រ្តាក់សាច់ដុំជាញឹកញាប់។

៧) ជួយដល់បញ្ហារដូវមកមិនទៀង៖ ចំពោះស្រ្តីដែល មានបញ្ហាជាមួយរដូវមក មិនទៀង ឆៃថាវអាចជួយអ្នកបាន។ អ្វីដែលអ្នកគួរ ធ្វើនោះគឺ ទទួលទានឆៃថាវជារៀងរាល់ថ្ងៃ ដើម្បីជួយដល់បញ្ហាឈឺចុកចាប់ពេល មករដូវ និងអាការៈរមួលក្រពើ អំឡុងមករដូវផងដែរ។

៨) មានប្រយោជន៍ចំពោះអ្នក មានផ្ទៃពោះ៖ ដូចជាដឹងស្រាប់ទៅហើយ ថាឆៃថាវសម្បូរជាតិ វីតាមីន ជាតិរ៉ែ និងសារធាតុចិញ្ចឹមជាច្រើន ដែលមានប្រយោជន៍សម្រាប់ ស្រ្តីមានផ្ទៃពោះ។ ក្រៅពីនេះ វាអាចជួយការពារបញ្ហា កូនកើតមុនខែបានទៀតផង។

  ទាំងនេះជា អត្ថប្រយោជន៍ជាច្រើនរបស់ឆៃថាវ ដែលអាចជួយដល់ សុខភាពរបស់អ្នកបាន។  



ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]