ភ្នំពេញ៖ ជាធម្មតាឲ្យតែដល់ថ្ងៃ ខួបកំណើតម្តងៗ គេឃើញអ្នកសិល្បៈ មិនថាប្រុសស្រីទេ គឺតែងតែខំប្រឹងសម្ញែងពីភាពហ៊ឺហារ ចំណាយលុយខ្ទង់ពាន់ដុល្លារ រៀបចំនៅហាង ឬ សណ្ឋាគារ លំដាប់ផ្កាយដើម្បីឲ្យស័ក្តិសម និងកេរ្តិ៍ឈ្មោះរបស់ពួកគេ ។ តែដោយឡែក តារាចម្រៀងចំណូលថ្មី ក្នុងផលិតកម្ម ហង្សមាស កញ្ញា សួស វីហ្សា វិញ បែរជាជាប់ដៃជាមួយការងារសិល្បៈ ភ្លេចថ្ងៃខួបកំណើតរបស់ខ្លួន រហូតដល់អ្នកគាំបានធ្វើឲ្យនាងភ្ញាក់ផ្អើលជាខ្លាំង។

កាលពីរាត្រីថ្ងៃ២០ ខែមេសា ម្សិលមិញនេះ ក្រុមអ្នកគាំទ្រ របស់តារាចម្រៀងស្រីវ័យក្មេង កញ្ញា សួស វីហ្សា បានរៀបចំពិធីជប់លៀង ខួបកំណើតគម្រប់ ២៤ឆ្នាំ ឲ្យតារាក្នុងដួងចិត្តរបស់ពួកគេ ដែលការរៀបចំពិធីជប់លៀងនេះ បានធ្វើឲ្យម្ចាស់សាម៉ីខ្លួន កញ្ញា វីហ្សា មានការភ្ញាក់ផ្អើល និងរំភើបចិត្តស្ទើរតែ ទប់ទឹកភ្នែកមិនជាប់។

នៅក្នុងឃ្លីបវីដេអូរយៈពេលជាង ៣នាទី អ្នកគាំទ្ររបស់នាងមាន ឈ្មោះថា Chheng Lorng Visa FC បានបង្ហោះជាសាធារណៈ នៅលើ Facebook ផ្ទាល់របស់គេ ដោយនៅក្នុងឃ្លីបវីដេអូនោះ គេឃើញតារាចម្រៀងស្រីល្បីឈ្មោះ ក្នុងស្រទាប់យុវវ័យរូបនេះ បានបញ្ចេញស្នាមញញឹម បិទមាត់មិនជិត ព្រោះតែការសប្បាយចិត្តខ្លាំងពេក បានធ្វើឲ្យនាងបានយ៉ាងខ្លីថា “អូយ ! រំភើបណាស់ ថ្ងៃនេះខ្ញុំអត់ដឹងមុនសោះ គ្រាន់តែមកដល់ផ្ទះភ្លាម ឃើញពួកគាត់ នៅហ្នឹងតែម្តង ” ។

ទស្សនិកជនប្រាកដជា ចង់ដឹងហើយថា នៅក្នុងថ្ងៃខួបកំណើតរបស់ កញ្ញា សួស វីហ្សា នោះ មានការភ្ញាក់ផ្អើល និងរំភើបចិត្ត ហើយមានភាពសប្បាយរីករាយខ្លាំង កម្រិតណា ទៅទស្សនាទាំងអស់គ្នា ៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា