រាជធានីភ្នំពេញ ៖ ​ នារីអ្នក​ចម្រៀង​​​ដែល​ធ្លាប់​​​​​មក​​ដល់​​​កោះ​សន្តិភាព​​​កាលពី​​​ដើម​សប្តាហ៍​​​នេះ​បំភ្លឺ​​ពីអត្ថ​​​​បទ​​​​មួយ​ដែល​​​បាន​ចុះ​ផ្សាយ​​​​ថា ​នាង​​មាន​វិបត្តិ​​​ស្នេហា​​​​​​បាន​ជា​​​លេប​ថ្នាំ​​​​សម្លាប់​​​​ខ្លួន​​​ ពេល​នេះ​​ត្រូវ​​​​​បាន​​ក្រុម​គ្រួសារ​​​​​ដឹក​តាម​រថយន្ត​​សាមុយ​​​មក​មន្ទីរ​ពេទ្យ​​​កាល់​ម៉ែត​​​​ដើម្បី​សង្គ្រោះ​​​​ជីវិតជាថ្មី​​ ក្រោយ​​​ពី​​​នាង​​​បាន​ធ្វើ​​​អត្ត​ឃាតម្តង​​ទៀត ​​​ដោយ​យក​កាំបិត​​ចិត​បន្លែ​​​ចាក់​​​ពោះ​ខ្លួន​ឯង​ជា​ប់​ឆ្កឹង​​កាលពី​វេលា​​​ម៉ោង​​​៥​​និង​​​​១០នាទី​​ល្ងាច​​ថ្ងៃទី​​២៧ ​ខែមករា ​ឆ្នាំ២០១២ ​​​នៅ​ផ្ទះ​​ក្នុង​​​សង្កាត់​ផ្សារ​​​​ដេប៉ូទី៣​ ​​ខណ្ឌ​​ទួល​គោក ។

តាម​ព័ត៌​មាន​ដែល​​​ទទួល​បាន​​ថ្មីនេះ​​ឱ្យ​ដឹងថា  ​​ការ​ធ្វើ​អត្ត​ឃាត​​ខ្លួន​ឯង​​​​​នេះ​ ដោយសារ​​ខឹង​​សង្សារ​​បែក​ចិត្ត​​​មិន​​ព្រម​​ងាក​​ក្រោយ​សោះ​ ។  នាង​​ឈ្មោះ​​​យិន ​សុវណ្ណលីដា  ​អាយុ​​​២៥ឆ្នាំ ​​ជា​​អ្នក​ចម្រៀង​​​​នៅ​​​បៀរ​ហ្គាឌិន​សប្បាយរាត្រី​​ ស្នាក់​នៅ​​​​ផ្ទះជួល​ សង្កាត់​​​ផ្សារ​ដេប៉ូ​ទី៣ ​ខណ្ឌ​​ទួល​គោក ។

ស្ត្រី​ម្នាក់​ដែល​អះ​អាង​ថា ជា​ម្តាយ​របស់​នាង​និយាយ​ថា កូន​ស្រី​របស់​គាត់​នេះ​ប៉ុន​ប៉ង​ធ្វើ​អត្ត​ឃាត​ជា​ច្រើន​លើក​​មក​ហើយ​ ពេល​ខ្លះ​លេប​ថ្នាំ​ពេល​ខ្លះ​ចង​.ក​សម្លាប់​ខ្លួន​ ព្រោះ​តែ​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ ប៉ុន្តែ​រាល់​លើក​នៃ​ការ​ធ្វើ​អត្ត​ឃាត​នេះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ជួយ​ទាន់​ពេល​វេលា ។ ក៏​ប៉ុន្តែ​នៅល្ងាច​ថ្ងៃ​​កើត​ហេតុ​ ក្រុម​គ្រួសា​រ​មាន​ការ​​ធ្វេស​ប្រហែ​ស​បន្តិច​ ទើប​បណ្តាល​ឱ្យ​នាង​ឆ្លៀត​យក​កាំ​បិត​ចិត្ត​បន្លែ​ដង​ឈើ​មក​ចាក់​ពោះ​ខ្លួន​ឯង​ជាប់​ឆ្កឹង​​តែ​ម្តង ​ហើយ​ត្រូវគាត់​និង​បងប្អូន​​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ដើម្បី​​សង្គ្រោះ​ជីវិតជា​ថ្មី​ទៀត ។

នារី​ម្នាក់​ដែល​ជា​បង​បង្កើត​របស់​នាង​បាន​ឱ្យ​ដឹង​ថា ប្អូនស្រី​របស់​​គាត់​ធ្វើ​អត្ត​ឃាត​នេះ​ចង់​សម្តែង​ឱ្យ​សង្សារ​នោះ​ឃើញ​ អាច​មាន​ក្តី​អាណិត​អាសូរ​វិល​មក​រក​នាង​វិញ​​ ។

នេះ​គឺ​ជា​អំ​ពើ​ឆោត​ល្ងង់​ខ្លាំង​ណាស់ ។ ទាក់​ទិន​នឹងការ​ចាក់​លិច​ពោះ​​ខ្លួន​ឯង​នេះ ​គ្រូ​ពេ​ទ្យ​កំ​ពុង​តាម​ពិនិត្យ​មុន​ធ្វើ​ការ​វះ​កាត់​យក​កាំ​បិត​ចេញ​ពី​ពោះ​ ដោយ​សារ​ខ្លាច​ប៉ះ​ពាល់​គ្រឿ​ង​ក្នុង​ ។ 

គួរ​​កត់​​សម្គាល់​​​​ថា កាល​នាង​មក​​បំភ្លឺ​​​ដល់​ការិយាល័យនិពន្ធ​​កោះ​សន្តិភាព​​កាលពី​​រសៀល​​ថ្ងៃទី​​២៣ មករា ​​គឺក្រោយ​​មួយថ្ងៃពីការ​​លេប​ថ្នាំ​​ធ្វើ​អត្ត​ឃាត​​ បង្ហាញ​ថា ​នាង​មាន​​​អារម្មណ៍​​មិន​​​ល្អ​ឡើយ​​ ហាក់​​ដូច​ជា​​នាង​​វង្វេង​​​ស្មារតី​​ ដោយ​​សារ​តែ​​​មាន​វិបត្តិ​​ផ្លូវ​ចិត្ត​​​​ជាមួយ​​សង្សារ​​​​ហេងស៊យ​ម្នាក់ ៕

ដោយ​ ៖ ប្រុសកោះ

ដកស្រង់ពី គេហទំព័រ កោះសន្តិភាព

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]