តើអ្នកកំពុងមាន ការបារម្ភនឹង ជំងឺលើសឈាម មែនទេ?

អ្នកមិនចាំបាច់ ព្រួយបារម្ភទៀតទេ ព្រោះយើងមាន បន្លែ ផ្លែឈើ ដែល អាចកាត់បន្ថយវាបាន ដោយទទួលបន្លែដែលមានប្រយោជន៍ ទាំង ៧ យ៉ាង ខាងក្រោម៖

ដំឡូង ៖ តើអ្នកដឹងទេថា ដំឡូងមានជាតិផ្អែម សំបូរដោយសារធាតុ ប៉ូតាស្យូម ដែលសារធាតុ ប៉ូតាស្យូម ទាំងអស់នោះ អាចរក្យាកម្រិត សូដ្យូមនៅក្នុងខ្លួនរបស់អ្នកទាប ហើយ ធ្វើអោយសំពាធឈាម របស់អ្នកទាបផងដែរ។



ស្ពៃចង្គឹះ ៖ ស្ពៃចង្គឹះ មានសារធាតុដែល អាចធ្វើអោយបេះដូង អ្នកមានសុខភាពល្អ ម្យ៉ាងវិញទៀត វាមានសារធាតុ កាលូរីទាប សំបួរទៅដោយ ជាតិសរសៃ , ម៉ាញេស្យូម និង ជាតិអាស៊ីដ ខ្ពស់។ហើយសារធាតុទាំង អស់នោះ ជាអ្នកថែរក្សា លំនឹង និង បន្ថយ សំពាធឈាម របស់លោកអ្នក យ៉ាងមានប្រសិទ្ធភាព ផងដែរ។



គ្រាប់ផ្កាឈូករ័ត្ន ៖  ក្នុងគ្រាប់ផ្កាឈូករ័ត្ន មានសំបូរ ទៅដោយ វីតាមីន E, អាស៊ីដ ហ្វូលិ , ប្រូតេអ៊ីន , និង ជាតិសរសៃរ។ ដូច្នេះ អ្នកគ្រាន់តែទទូលទាន គ្រាប់ផ្កាឈូករ័ត្ន មួយក្តាប់ដៃ ក្នុងមួយថ្ងៃ អ្នកនឹងទទូល បានសុខភាព ល្អ និង អាចកាត់បន្ថយ ជំងឺលើសឈាមថែមទៀតផង។



ផ្លែក្រូច ៖ ក្នុងផ្លែក្រូច គឺសំបូរដោយ វីតាមីន C ដែលអ្នកគួរទទូលទាន ដើម្បីកាត់បន្ថយ ការឡើងឈាម។ អ្នកអាចពិសារ ទឹកក្រូច ឫ ក៏ ពិសារទាំងសាច់ក៏ បានដែរ ព្រោះវាសំបូរដោយ ជាតិសរសៃរ។



 

ផ្លែឪឡឹក ៖ ផ្លែឪឡឹកមិនត្រឹម តែជាផ្លែឈើដែល គេពិសារនូររដៅក្តៅ ប៉ុណ្ណោះទេ ប៉ុន្តែវា ក៏ជាផ្លែឈើ ជួយអោយ សុខភាពបេះដូង របស់អ្នកធ្វើការបានល្អផងដែរ។ ហើយក្នុងផ្លែផ្លែឪឡឹក មានសារធាតុ សរសៃរ ,លីកូពីន, ប៉ូតាស្យូម និង វីតាមីន A ដែលសុទ្ធជាសារធាតុ ធ្វើអោយសំពាធឈាម ថយចុះផងដែរ។



ផ្លែចេក ៖ ប្រសិនបើអ្នកចង់ កាត់បន្ថយសំពាធឈាម ទទួលផ្លែចេក គឺជាជំរើសដ៏ល្អបំផុត ពីព្រោះតែ វាមានតំលៃ ថោក ,ងាយស្រួល ទទួលទាន ហើយសំបូរទៅដោយ សារធាតុ ប៉ូតាស្យូម។



សូកាឡាខ្មៅ៖ អ្នកប្រហែលជាមិនដឹងទេថា សូកាឡាខ្មៅអាចកាត់បន្ថយ ជំងឺឡើងឈាមបាន។ នៅក្នុងសូកាឡា មានសារធាតុ flavanol ដែលត្រូវបានគេស្រាវជ្រាវ ឃើញថា មានប្រយោជន៏សំរាប់ សុខភាពបេះដូង។



ទាំងនេះ គឺបន្លែ និង ផ្លែឈើ ដែលអាចជួយ លោកអ្នកជៀសផុត ពីជំងឺឡើងឈាម។ ក្រោយពីបានអាន នូវគុណប្រយោជន៍នៃ បន្លែ ផ្លែឈើ ទាំងអស់នេះហើយ សង្ឈឹមថាប្រិយមិត្ត នឹង ព្យាយាមទទូលទាន ជារៀងរាល់ថ្ងៃ ដើម្បីសុខភាពលោកអ្នក៕



ប្រភព ៖ បរទេស

ដោយ ៖ លីណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]