ហ្គាបុន៖ បុគ្គលិករបស់ក្រុមបាល់ទាត់ មួយបាននិយាយថា អ្នកចាំទីម្នាក់ របស់ក្រុមខ្លួន បានស្លាប់បន្ទាប់ពី រូបគេត្រូវបានគូប្រកួត ជាន់ចំក្បាលអំឡុងពេល នៃការប្រកួតដណ្តើមពានរង្វាន់មួយ នៅក្នុងប្រទេស ហ្គាបុន (Gabon)។

អ្នកចាំទីម្នាក់ នោះឈ្មោះថា Sylvain Azougoui លេងនៅក្លឹប AC Bongoville បានរារាំងការ ស៊ុតបាល់របស់ គូប្រកួតខ្លួន ប៉ុន្តែអ្នកស៊ុតម្នាក់នោះ បានបាត់បង់លំនឹង នៅលើស្មៅដែល សើមនោះ ហើយក៏បាន រអិលជើងទៅជាន់ ក្បាលរបស់អ្នក ចាំទីម្នាក់នោះ តែម្តងទៅ។

បុគ្គលិករបស់ក្រុម បាល់ទាត់នោះ បានបន្តទៀតថា អ្នកចាំទី វ័យ៣០ឆ្នាំម្នាក់នេះ រស់នៅក្នុងទីក្រុង Benin បានស្លាប់តាមផ្លូវ ទៅកាន់មន្ទីរពេទ្យ កាលពីថ្ងៃអាទិត្យ។ ចំពោះព័ត៌មានលំអិត បន្ថែមទៀតមិនត្រូវ បានបង្ហើបអោយដឹងឡើយ។

គួរបញ្ជាក់ផងដែរថា ពីកន្លែងប្រកួត ទៅដល់មន្ទីរពេទ្យ មានចំងាយរហូត ដល់ទៅ៧០០គម ដែលនេះអាច ជាមូលហេតុធ្វើអោយ អ្នកចាំទី ដ៏កំសត់ម្នាក់នោះ មិនអាចទ្រាំទ្រ ទម្រាំទៅដល់មន្ទីរពេទ្យបាន៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

រូបភាពតំណាង



ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]