ចិន៖ ប្រហែលជាអ្នក ធ្លាប់ស្គាល់ហើយ ពីតារាសម្តែងស្រី ដ៏ល្បីឈ្មោះម្នាក់ គឺនាង Ai Ru ដែលកាលពីឆ្នាំ២០០៩ នាងក៏បានគ្រងដំណែង ជាបរវកញ្ញាទេសចរ ជំនាន់ទី៧ដែរ។

 ជាមួយគ្នានោះដែរ នាងបានធ្វើអោយ អ្នកគាំទ្រខាងវិស័យបាល់ទាត់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលនាងបាន ក្លាយជាអ្នកនាំពាក្យ និងជាឯកអគ្គរដ្ឋទូត ប្រចាំក្លឹបបាល់ទាត់ Sichuan Lidashi។ តាមសម្តីរបស់ ក្រុមបាល់ទាត់បាន អោយដឹងថា ពួកគេមានការចំឡែកអារម្មណ៍ យ៉ាងខ្លាំង ពីព្រោះគិតថានាង ជាតារាបែបនេះ ប្រហែលមានចំនង់ចំនូលតិចតួចជាមួយ នឹងកីឡាហើយ ប៉ុន្តែឥឡូវនេះ នាងបានក្លាយជាមេដឹកនាំ ដ៏ក្មេងបំផុត ប្រចាំក្លឹបបាល់ទាត់នេះ។ ថ្វីបើ វាទើបតែ បង្កើតឡើងថ្មីក៏ដោយ ប៉ុន្តែក្រុមបាល់ទាត់ មានគ្រូបង្វឹកយ៉ាងល្អ និងអ្នកគ្រប់គ្រង សុទ្ធតែមានវិជ្ជាជីវៈត្រឹមត្រូវ ទើបធ្វើអោយលទ្ធផល ក្នុងការប្រកួត ទទួលបានជោគជ័យ និងជាទីពេញចិត្ត មកដល់សព្វថ្ងៃនេះ។

 ដូច្នេះប្រហែលជា អ្នកចង់មើល សម្រស់ដ៏ក្មេងរបស់នាង Ai Ruនេះហើយ ថាស្អាតដូចគេនិយាយ ដែររឺអត់។ ចាំអីទៀត ក្រឡេកមើលរូបថត របស់នាង នូវខាងក្រោមទាំងអស់គ្នា៖










ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]