អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ ស្គាល់រួចមកហើយដែលគេបាន ដាក់ឈ្មោះឲ្យគាត់ថា កូនក្រមុំ Wildenstein ដែលគាត់មានឈ្មោះពិតថា Jocelyn Wildenstein ។ គាត់បានចំណាយប្រាក់ ៤,០០០,០០០លានដូល្លារ សម្រាប់ការកែសម្ជស្ស តែគាត់បានបញ្ចប់នូវការកែ សម្ជស្សមួយដែលទទួល នូវលទ្ធផលពិបាកមើល និងបានក្លាយជាអ្នកលេខ ១ដែលញៀននឹងការកែសម្ជស្សជាងគេ។ បើនិយាយពីអតីតកាលវិញ ក្នុងអំឡុងឆ្នាំ១៩៧០ នាងជានារីម្នាក់ដ៏ស្រស់ស្អាត ជាងគេ ហើយនាងក៏ជាម្ដាយដ៏ល្អម្នាក់ បន្ទាប់ពីបានរៀបការជាមួយនឹង អ្នកគូររូបដ៏ស្ដុកស្ដមម្នាក់។ តែនាងបានតាមទាន់ និងចាប់ប្ដីរបស់នាងដែល កំពុងតែគេងគ្រែជាមួយនឹងតារាម៉ូដែល រុស្សីម្នាក់ដែលមានអាយុ២១ឆ្នាំ។ ប្រសិនជាមនុស្សធម្មតា ពួកគេនឹងចាកចេញពី បុរសអ្នកមាននេះ និងយកប្រាក់ទៅជាមួយហើយ។ ប៉ុន្ដែសម្រាប់ Wildenstein វិញនាងបែរជាសម្រេចចិត្ដថា នឹងយកស្វាមីត្រលប់មកវិញដើម្បីឈ្នះចិត្ដ ស្វាមីរបស់នាង ដោយទៅកែសម្ជស្ស។ ទោះជាយ៉ាងណា ស្វាមីរបស់នាងនៅតែចាកចេញ ហើយនាងនៅតែបន្ដការកែសម្ជស្សជាធម្មតា៕

រៀបចំដោយ Ma

Khmerload

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]