រាជធានីភ្នំពេញ ៖ តារាចម្រៀងយេរៗ និយមបញ្ចេញភាពសិចស៊ី និងល្បីឈ្មោះរឿងមានសាច់ទ្រូង ធំដូចតារាល្បីមួយចំនួននាងស៊ឹម ថៃណា ដែលបានបាត់មុខពីកញ្ចក់ ទូរទស្សន៍អស់ជាច្រើនខែ និងលេចចេញនូវព័ត៌មានថា នាងបានបញ្ចប់អាជីពសិល្បៈនោះ នៅមិនទាន់ទៅណាឆ្ងាយនោះឡើយ ពោលគឺនាងនៅតែអែបៗជា សិល្បៈចម្រៀងរបស់នាងដូចមុនមិន ទៅចោលភាពល្បីនោះទេ។ ថ្មីៗនេះស៊ឹម ថៃណា ដែលគេល្បីថា លាក់មុខ ព្រោះរកឃើញគូស្នេហ៍ទ្រព្យធំ បានច្រៀងរាំយ៉ាងរីករាយក្នុងឱកាស ចូលឆ្នាំខ្មែរនៅខេត្តសៀមរាប ជាមួយក្រុមតារាហង្សមាស ដោយនាងបានអង្រួនឆាក យ៉ាងកក្រើកនៅតំបន់ទី ប្រជុំជនផបស្រីតនៃក្រុងសៀមរាប។

មានការភ្ញាក់ផ្អើលពីសំណាក់ មហាជនដែលកំពុងតែទៅទស្សនាការ ប្រគំតន្ត្រីថ្ងៃចូលឆ្នាំនៅផ្លូវផបស្រីត នៃក្រុងសៀមរាប ក្រៅពីមានវត្តមានតារាហង្សមាស ល្បីៗជាច្រើនប្រមូលគ្នាឡើងច្រៀង បញ្ចេញក្បាច់់រាំ ស្រាប់តែមានវត្តមានកញ្ញាស៊ឹម ថៃណា យ៉ាងក្រឡឺមចេញមុខនៅលើ វេទិកាច្រៀងរាំយ៉ាងពីរោះ ខណៈដែលអស់ជាច្រើនខែមកហើយនោះ នាងបានបោះបង់ការឡើងច្រៀងយូរ មកហើយនៅលើកញ្ចក់ទូរទស្សន៍។ ទើបម្នាក់ៗងឿងឆ្ងល់ ខ្លះគិតថាថៃណាច្បាស់ជាចូលច្រៀ ងនៅហង្សមាសជាតារាថ្មីមិនខាន ទើបបានជាស្ងាត់ៗបានសម្តែង ជាមួយក្រុមចម្រៀងរបស់ តារាចម្រៀងហង្សមាសក្នុងសកម្មភាពប្រគំ តន្ត្រីបីថ្ងៃនៅសៀមរាបបែបនេះ។

ឆ្លើយតបការបាត់មុខ និងឡើងច្រៀងជាមួយក្រុមហង្សមាស នៅខេត្តសៀមរាប តារាចម្រៀងស៊ឹម ថៃណា បានគូសបញ្ជាក់ឲ្យអ្នកយក ព័ត៌មានយើងដឹង ដោយផ្ទាល់ថា នាងមិនមានគំរោងច្រៀង នៅហង្សមាសនោះទេ នាងមកច្រៀងនេះ ជាលក្ខណៈឯកជន ព្រោះស្គាល់រាប់អានគ្នា ជាមួយអ្នករៀបចំសិល្បៈនៅហង្សមាស ទើបបានជាគេបានផ្តល់ឱកាស ឲ្យនាងបានសម្តែងជាមួយតារាចម្រៀង ហង្សមាសនៅថ្ងៃចូលឆ្នាំនៃ ខេត្តសៀមរាប ចំថ្ងៃមនុស្សមកមើលយ៉ាងច្រើនបែបនេះ ទើបមានការភ្ញាក់ផ្អើលខ្លះថា នាងចូលហង្សមាសទៀតផង តារារូបនេះបន្តថា នាងមិនទាន់បោះបង់ អាជីពសិល្បៈនោះទេ ព្រោះនាងមិនទាត់ចោលភាពល្បីល្បាញ ដែលកើតចេញពីភាពតស៊ូតាំងតែពីដើមមកទទេរៗ ចោលទៅណាឡើយ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]