ភ្នំពេញៈ ជារឿងធម្មតា សម្រាប់អ្នកសិល្បៈ ដែលមានឈ្មោះបោះសំឡេង មានរូបសម្រស់ស្រស់ស្អាត នៅពេលទៅណា មកណាម្តងៗ តែងតែឃើញពួកគេ បង្អួតស្ទីលថតរូបសម្ញែងគ្នា ពេញបណ្តាញទំនាក់ទំនងសង្គម Facebook អួតអ្នកគាំទ្រ និងដើម្បីទាមទារការចាប់ អារម្មណ៍កាន់តែច្រើន ។ នាពេលកន្លងមកទស្សនិកជន ធ្លាប់តែឃើញស្ទីលថតរូបរបស់អ្នកសិល្បៈ នៅ ក្នុងស្រុក ឬក៏នៅលើឆាក តន្រ្តីតែប៉ុណ្ណោះ ។ ពេលនេះ LookingTODAY នឹងនាំអារម្មណ៍ លោកអ្នក ទៅទស្សនាជាមួយស្ទីល ថតរូបថ្មីប្លែក ទាំងការតែងខ្លួន និង ទេសភាពប្លែកភ្នែក នៅពេលតារាស្រុកខ្មែរ ចេញទៅសម្តែងនៅក្រៅប្រទេសវិញម្ដង ថាមាន ភាពស្រស់ស្អាតខុសគ្នាយ៉ាងណាខ្លះ ។

ថ្ងៃនេះ LookingTODAY នឹងនាំអារម្មណ៍ទស្សនិកជន ទៅទស្សនាជាមួយវត្តមាន តារាស្រីល្បីឈ្មោះជាច្រើនដួង កំពុងតែមានវត្តមាន នៅលើទឹកដីអាមេរិក និងអូស្ត្រាលី មានដូច ជា សារ៉ាយ សក្ខណា, នី មុនីនាថ,យ៉ុង ច័ន្ទកណ្ណិកា, មានសូនីតា, លីលី,គង់ ច័ន្ទស្រីមុំ,យ៉ាន លីនដា ដែលតារាស្រីទាំងអស់នេះ បានបង្ហាញភាពសប្បាយរីករាយ ការធ្វើដំណើរកម្សាន្ត នៅក្រៅប្រទេស ក្នុងអំឡុងពេលពួកគេ ចេញទៅសម្តែងឯនាយសមុទ្រ ។ នៅក្នុងនោះពួកគេបានផ្តិត យករូបថតជាច្រើនសន្លឹក ដាក់បង្ហោះជាសាធារណៈ នៅពាសពេញ បណ្តាញទំនាក់ ទំនងសង្គម របស់ពួកគេរៀងៗខ្លួន រហូតដល់មានមតិមួយចំនួន ត្រូវបានបញ្ចេញ ព្រោះតែចាប់អារម្មណ៍លើរូប និងទេសភាពទាំងអស់នោះ។

ដូច្នេះទស្សនិកជនប្រាកដជា ចង់ដឹងហើយថា ក្នុងចំណោមតារាស្រីរូបស្រស់សោភា ទាំងអស់នេះ មានស្ទីលកាច់រាង នៅចំពោះមុខ កាមេរ៉ាយ៉ាងណា និងមានភាពស្រស់ស្អាត និងមានការតុបតែងខ្លួន ខុសប្លែកគ្នាយ៉ាងណា តោះកុំឲ្យខាតពេលយូរ ទៅទស្សនា ទាំងអស់គ្នាតែម្តងទៅ៖















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ