ភ្នំពេញ៖ ក្រោយពីបាត់មុខលើសង្វៀនសិល្បៈ អស់រយៈពេលជិតមួយឆ្នាំមកនេះ តារាចម្រៀងពូកែធ្វើឫកម៉្ញិកម៉្ញក់ កញ្ញា ពេជ្រ សូលីកា ត្រូវបានអ្នកចូលចិត្តតាមដានសកម្មភាពតារាខ្មែរ លួចខ្សឹបខ្សៀវថា នាងគ្រោងនឹងបង្ហាញខ្លួនជាថ្មី ក្នុងផលិតកម្ម សាន់ដេ ដែលជា ផលិតកម្មមួយ មានសមាជិកក្នុងផលិតកម្មចាស់ រហូតដល់ទៅ២នាក់នៅក្នុងនោះដែរ គឺលោក នីកូ និងកញ្ញា តាក់ម៉ា។ ការអវត្តមាន ពីលំហរសិល្បៈ ខណៈដែលកេរ្តិ៍ឈ្មោះកំពុងក្ដោបបាននូវប្រជាប្រិយភាព ឡើងដល់កំពូល គឺកើតចេញស្របពេល ពេជ្រ សូលីកា ផ្ទុះរឿងមានទំនាក់ទំនងស្នេហា ជាមួយនឹងមន្ត្រីPM ពាក់ផ្កាយ មានអំណាច និងមានទ្រព្យស្ដុកស្ដម្ភម្នាក់ រស់នៅក្នុងរាជធានីភ្នំពេញ។

ចំណុចនេះ អាចសន្និដ្ឋានបានថា ការបាត់ខ្លួន ពេជ្រ សូលីកា អស់ពេលជិតមួយឆ្នាំ ទាំងមិនភ័យខ្លាចរឿងបាត់បង់អ្នកគាំទ្រ ឬប្រជាប្រិយភាពនេះ អាចជាកាតព្វកិច្ចមួយ ធ្វើឡើងតាមការសុំពីម្ចាស់ស្នេហ៍របស់នាង ជាមនុស្សមានឥទ្ធិពល ព្រោះដើម្បីកុំឲ្យ ជាប់ជំពាក់វាក់វិន ជាមួយការងារសិល្បៈ ដែលត្រូវតស៊ូកាត់ក្ដៅកាត់រងា សន្សំប្រាក់ល្អិត មិនសមនឹងកម្លាំង តទៅទៀត ។ ម្យ៉ាងទៀតក៏ជា វិធានការណ៍មួយ កុំឲ្យមានកន្លង់ផ្សេងណា មកចែចង់នាង យកទៅបាត់ដែរ ។

ទោះបីជា ពេជ្រ សូលីកា បានផ្អាកច្រៀង និងសម្ដែង ដោយមិនបាច់មកអង្គុយត្បោងក្បាយជង្គង់ ខ្វាយខ្វល់រឿងអត់លុយចាយ ដូចតារាដទៃក្ដី ក៏នាងនៅតែបង្ហាញវត្តមានជារឿយៗ ក្នុងកម្មវិធីអ្នកសិល្បៈជិតស្និទ្ធ ដែលពួកគេ បានអញ្ជើញនាង ទៅជាភ្ញៀវកិត្តិយស ចូលរួមអបអរសាទរ តាមធម្មតាដែរ ។ ជាក់ស្ដែង កាលពីពេលកន្លងទៅ ពេជ្រ សូលីកា បានចូលរួមកម្មវិធីខួបកំណើត របស់តារាសម្ដែង អេនឌី ធ្វើឡើងភោជនីយដ្ឋាន ទន្លេបាសាក់ ។

ខណៈដែលពិធីខួបកំណើត មិនទាន់មានភ្ញៀវជួបជុំគ្នាច្រើន ពេជ្រ សូលីកា បានថតជាវីដេអូឃ្លីប បង្ហោះលើ Facebook ធ្វើឫកពារម៉្ញិកម៉្ញក់ និងបង្ហាញសម្រស់បែប Cute Cute បង្កប់ដោយទឹកមុខរីករាយ សើចក្អាកក្អាយ គ្មានអ្វីជាទុក្ខ កង្វល់ឡើយ ។ ចង់ដឹងថា តើ ពេជ្រ សូលីកា ធ្វើមុខបែប Cute ស្អាតកម្រិតណា សូមទស្សនាវិដេអូនេះ ជាមួយ LookingTODAY ទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ