កាលពី ២ សប្តាហ៍មុខខ្មែរឡូតបាន ចុះផ្សាយរួចមកហើយនូវហេតុការណ៍គ្រោះថ្នាក់​ ចរាចរណ៍ដ៏គួរអោយរន្ធត់មួយ ដែលបានកើតឡើងដោយសារតែ សេដ្ឋីម្នាក់នៅប្រទេសសិង្ហបុរី បានបើករថយន្តទៅបុករថយន្តតាក់ស៊ី ដែលមានចំនងជើងថា "Ferrari នៅសិង្ហបូរី បុកតាក់ស៊ី ពេលព្យាយាមឆ្លងភ្លើងលឿន"

តាមប្រភពព័ត៌មានបានអោយដឹងថា កាលពីថ្ងៃម្សិលមិញ ប៉ូលិសបានបង្ហាញរូបថត នារីរងគ្រោះ ២ នាក់ដែលជាអ្នក ជិះតាក់ស៊ីជាមួយគ្នា ហើយបានស្លាប់ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ដែលបានបង្កឡើងដោយ សេដ្ឋីអាយុ ៣១ ឆ្នាំ បើកបរទាំងស្រវឹង បើករថយន្តទៅបុកតាក់ស៊ីពេញមួយទំហឹង ដោយគាត់បានបើកបរក្នុងល្បឿនដល់ទៅ ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។ គួរបញ្ជាក់ផងដែរថា សេដ្ឋីម្នាក់នោះបាន បើករថយន្ត Ferrari របស់ខ្លួន ទៅបុករថយន្តតាក់ស៊ីចំនួន ២ គ្រឿង ហើយក្នុងនោះតាក់ស៊ីមួយគ្រឿង បានក្រឡាប់ ផ្ងារជើងឡើងលើ និង មួយគ្រឿងទៀតបាន ឆេះខូចខាតទាំងស្រុង ដែលបានធ្វើអោយមនុស្ស ៣ នាក់បានរងបួសធ្ងន់ និង ៤ នាក់ទៀតស្លាប់បាត់បង់ជីវិត ក្នុងនោះមាន សេដ្ឋី តៃកុងឡាន និង អ្នករួមដំនើរជាមួយទាំង ២ នាក់ដែលប៉ូលិសទើប នឹងរកអត្តសញ្ញាណឃើញ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច​ add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]