ប្រិយមិត្តដែលនិយម ទស្សនាការប្រកួតបាល់បោះ Basketball ប្រាកដជាដឹងខ្លះៗហើយ លក្ខខ័ណ្ឌដែលអាចក្លាយទៅជាកីឡាករ បាល់បោះបាន លុះត្រាតែមានកម្ពស់ខ្ពស់ស្រលះ និងមានមាឌធំ ទើបអាចជាប់ឈ្មោះបាន។

ប៉ុន្តែប្រិយមិត្តនឹងមានការភ្ញាក់ផ្អើល មួយទៀត ពោលគឺអាជីពបាល់បោះ គឺអាចធ្វើអោយកីឡាករនិមួយៗ មាន “បាតដៃយក្ស” មិនគួរអោយជឿបាតដៃរបស់កីឡាករបាល់បោះ Kawhi Leonard គឺពិតជាវែង ដែលមានប្រវែងប្រហែល ១១.៥ អ៊ីង ស្មើនឹងជិត ២៨ស.ម។

បើតាមអ្នកយកព័ត៌មាន អោយសារព័ត៌មាន Reddit បានអោយដឹងថា “មិត្តភក្តិរបស់ខ្ញុំ បានជួប Leonard នៅហាងមួយ នាទីក្រុង Dallas សហរដ្ឋអាមេរិក ដោយបានផ្តិតយករូបភាព បាតដៃរបស់គេ ដែលវាមានលក្ខណៈ ដូចទៅនឹងបាតដៃរបស់ខ្លាឃ្មុំ អញ្ចឹង។”

គួរបញ្ជាក់ផងដែរថា អ្នកដែលនិយមស្នេហាវិស័យ កីឡាបាល់បោះ តែងតែភ្ញាក់ផ្អើល ជាមួយនឹងទំហំ ដៃនិងជើង របស់កីឡាករបាល់បោះ ដោយសារតែវាមានលក្ខណៈធំ បើប្រៀបធៀបទៅនឹង កីឡាដទៃទៀតដូចជា បាល់ទាត់ និង អត្តពលកម្មជាដើម៕


                             Kawhi Leonard ខាងស្តាំ អាវខ្មៅ

ចុះរូបភាពបាតដៃរបស់ កីឡាករបាល់បោះ Antetokounmpo ដែលកក្រើកមជ្ឈដ្ឋាន Instagram មានប្រវែង ២៥ ស.ម នេះវិញ?

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ បរទេស

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]