រាជ​ធានី​ភ្នំ​​ពេញ​​​​ ៖ ​​​​សន្តិ​សុខ​​​យាម​ផែ​ស្ងួត​ម្នាក់​​ពេល​​ផឹកស្រា​​ស្រវឹង​​​ធ្លាក់​ភ្នែក ​​​តណ្ហា​​ពុះ​កញ្ជ្រោល​​​​​​​នឹក​ចង់​រួម​​រ័ក​​​​ គាប់ជួន​​ឃើញ​ក្មេង​​ប្រុស​ម្នាក់​​ទុក​សក់​វែង​​​​ដើរ​​​ម្នាក់​ឯង​​​ពេល​ យប់​​ច្រឡំ​​ស្មាន​ថា​​ជាស្រី​​ក៏​​ស្ទុះ​ទៅ​ចាប់​ឱប​​​ពីក្រោយ​ប៉ុន​ប៉ង​​​ រំលោភ​សេព​​សន្ថវៈ​​និ​​ង​គំរាម​​សម្លាប់​ចោល​​​បើ​ហ៊ាន​​​ស្រែក​​ ។ ប៉ុន្តែ​​​ក្មេង​​ប្រុស​នោះ​​​នៅតែ​​​​រើ​បម្រះ​​​​ និង​​​​ស្រែក​ឱ្យ​គេ​ជួយ​​​​ធ្វើ​ឱ្យ​បុរស​​​នោះ​ខឹងក៏​​បាន​ចាប់​ក្របួច​​ សក់​​​ជ្រមុជ​​​​​ទឹក​ធ្វើ​​​បា​ប​បង្ក​ឱ្យ​​​​មាន​ការភ្ញាក់​ផ្អើល​​​ឆោឡោ​ ​​​ ហើយ​អ្នក​ដំណើរ​​​បាន​នាំ​គ្នា​​ចូល​ទៅ​ជួយ​​អន្តរាគមន៍​​ចាប់​ខ្លួន​​​បុរស ​នោះ​​ប្រគល់​​ឱ្យ​ប៉ូលិស​​​​តែម្តង ។

ហេតុ​ការណ៍​នេះ​បានកើត​ឡើង​​​កាល​ពី​វេលា​​ម៉ោង​​​​ ៨និង​​​៣០​នាទី​យប់​ថ្ងៃទី​​​​២៧ ឧសភា ​​នៅ​តាម​​បណ្តោយ​​ផ្លូវ​អូរ​ដឹម​កប់​ស្រូវ​​ ត្រង់​ចំណុច​​​មុខ​ផែ​​ស្ងួត​​​តេង​ ឡាយ ​ភូមិ​ជម្ពូ​វ័ន​​ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ ។ ជន​សង្ស័យ​​ឈ្មោះ​​គីម កុយ អាយុ​​​​២៣​ឆ្នាំ ​​ជា​សន្តិ​សុខ​​​យាម​ផែស្ងួត​​​តេង​ឡាយ ស្នាក់​នៅ​​​ផ្ទះជួល​​ក្នុង​​ភូមិ​​​ជម្ពូវ័ន សង្កាត់ ចោម​ចៅ ខណ្ឌ​ពោធិ៍​សែនជ័យ មាន​ស្រុក​កំណើត​​​ភូមិ​​ក្រយា ឃុំ​ក្រយា ស្រុក​សន្ទុក​ ខេត្តកំពង់​ធំ ចំណែក​​ឯ​​ក្មេង​ប្រុស​​រង​គ្រោះ​​​ទុក​សក់​វែង​​​​ដូច​មនុស្ស​​ស្រី​នោះ​​ ឈ្មោះ​​កែវ ផានិត អាយុ​​១៣​ឆ្នាំ មាន​ទីលំនៅ​​​ក្នុង​​ភូមិ​​​​កើត​ហេតុ​​ខាងលើ ។

តាម​ប្រភព​​​​ព័ត៌​មាន​​​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​​​ខាងលើ​​ ក្មេង​ប្រុស​​​​រង​គ្រោះ​​​បាន​ដើរ​តាម​ផ្លូវ​​​តែម្នាក់​ឯង​​​​​​ចេញ​ ពីកន្លែង​​​​លេង​ស្គី​​​នៅ​ម្តុំ​​ប្លុក​​​ក្រសាំង​ផ្អែម​​ ភូមិ​ជម្ពូ​វ័ន​​ ចំណែក​​​ឯជន​សង្ស័យ​​​មិន​​​ដឹង​ថា​ទើប​ចេញ​​ពីផឹក​ស៊ី​​​​​នៅ​ឯណា​នោះ​​ទេ ស្រវឹង​​​រហូត​​ព្រឹល​ភ្នែក​​​​ឃើញ​ក្មេង​ប្រុស​​​ទុក​សក់​វែង​​​ដើរ​ម្នាក់ ​ឯង​​ស្មា​ន​ថា​​​​ជា​ស្រី​ ខណៈ​​តណ្ហា​ពុះ​កញ្ជ្រោល​​​​​នឹក​ចង់​រួម​រ័ក​ក៏​​​​បាន​ស្ទុះ​​ទៅ​ចាប់​ឱប​ ​​ពី​​ក្រោយ​​ជាប់​ប៉ុន​ប៉ង​​​រំលោភ​​​សេពសន្ថវៈ​​​​ និងគំរាម​​មិន​​​ឱ្យ​ស្រែក​​បើ​ហ៊ាន​ស្រែក​​​គេនឹង​សម្លាប់​ចោល​ ។ ប៉ុន្តែ​​ខណៈ​នោះ​​ក្មេងប្រុស​​រង​គ្រោះ​​មិន​បាន​ស្តាប់​តាម​ការ​គំរាម​ កំហែង​​នោះ​ឡើយ ក៏ខំ​ប្រឹង​​​រើ​បម្រះ​​​ និង​ស្រែក​​ឱ្យ​គេ​ជួយ​​​ធ្វើ​​​ឱ្យ​​​​​ជន​នោះ​ខឹង​ក៏​​​បាន​អូស​ទៅជិត​​​ ប្រឡាយ​​រួច​ចាប់​​ក្របួច​​សក់​ជ្រមុជ​​​​ទឹក​ បង្ក​​​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​​​ឆោឡោ​​​​ ហើយ​អ្នក​ដំណើរ​​​​តាម​ផ្លូវ​​​បាន​នាំគ្នា​​​​ចូល​ទៅចាប់​ខ្លួន​​​ប្រគល់​ ឱ្យ​ប៉ូលិស​​​​​​ចាត់​ការ​​​តាម​ច្បាប់​តែម្តង ។

ប្រភព​ដដែល​​​បានបន្ត​​ទៀត​ថា ​​ក្រោយ​ពេល​ចាប់​ខ្លួន​​​​ សមត្ថ​កិច្ច​​​​បាន​នាំខ្លួន​ជន​សង្ស័យ​​​​​​​ទៅកាន់​​ប៉ុស្តិ៍​​​​ចោម​ចៅ​​ ធ្វើ​ការ​​​សាកសួរ​​មួយ​ជំ​​ហាន​ រួច​​​ទើប​បញ្ជូន​​​បន្ត​ទៅ​កាន់​​​ផ្នែក​​​ព្រហ្មទណ្ឌ​​​ខណ្ឌ​ពោធិ៍​សែន​ ជ័យ​​ ដើម្បី​កសាង​​សំ​ណុំ​រឿង​​​​​បន្ត​​ ។ ទោះ​​បី​យ៉ាង​​ណា​​ ​ជន​​សង្ស័យ​​​បាន​​​បដិសេធ​​​​​​ថា​ខ្លួន​​​មិន​បាន​ធ្វើ​​​ដូច​ការ​រៀប​ រាប់​​​​ខាងលើ​​​នោះ​ទេ​ ។ ​​ជន​​នោះ​​​​បាន​និយាយ​​ថា​ ក្មេង​ប្រុស​​​​រូប​នោះ​​​ដើរ​ម្នាក់​​ឯង​​​ពេល​ឃើញ​រូបគេ​​​​មានការ​​​ភ័​យ ​ខ្លាច​​​​ក៏​​​រត់​ធ្លាក់​​ចូល​ទឹក​​ហើយ​​រូបគេ​​​បាន​ទៅជួយ​​ស្រង​់​ឡើង​​ គោក​​ប៉ុណ្ណោះ ។ ទោះ​​បី​បែប​នេះ​ក្តី​​ មាន​ប្រជា​ពលរដ្ឋ​​​ជាច្រើន​​បានឃើញ​​​ហេតុ​ការណ៍​​នេះ​ ​មិន​​អាច​ប្រកែក​​បាន​​ឡើយ ឯ​ក្រុម​គ្រួសារ​​​​របស់​​ក្មេង​ប្រុស​​​រូប​នោះ​​បាន​ដាក់​ពាក្យ​បណ្តឹង​​​ ​សុំ​​ឱ្យ​​​​ប៉ូលិស​​​ជួយ​អន្តរា​គមន៍​​​ ដោយ​​ចោទ​ប្រកាន់​​​​ពី​បទ​​ប៉ុន​ប៉ង​​​មនុស្ស​​ឃាត​​​ដោយ​ចេត​នា​ ហើយ​ប៉ូលិស​​​​កំពុង​កសាង​​សំ​ណុំ​រឿង​​ដើម្បី​បញ្ជូន​​ជន​នោះ​​​ទៅ​តុលា​ ការ​​ហើយ ៕​

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]