សិស្សអនុវិទ្យាល័យមួយក្រុម ក្នុងប្រទេស កូរ៉េ បង្ខំឲ្យអ្នកគ្រូក្នុងថ្នាក់របស់ពួកគេ សុំទោស និង លុតជង្គង់ចុះនៅមុខសិស្សម្នាក់។ ហេតុការណ៍នេះបានបង្កឲ្យមានការបារម្ភ ពីសីលធម៌របស់សិស្ស ជាពិសេសមកលើគ្រូ ដែលជាអ្នកទទួលការគោរពខ្ពស់ក្នុងសង្គម កូរ៉េ។

អ្នកគ្រូក្នុងហេតុការណ៍នេះ គ្រាន់តែហៅសិស្សធាត់ម្នាក់ និង សិស្សស្គមម្នាក់ មកពួតដៃគ្នាហើយបង្វិលជុំវិញគ្នា ទៅវិញទៅមក ។ អ្នកគ្រូប្រើឧទាហរណ៍នេះ មកពន្យល់ពី មេរៀនទាក់ទងនឹង កម្លាំងទំនាញដល់សិស្សក្នុងថ្នាក់ តែបែរជាសិស្សធាត់ប្រកាន់ ទាស់សំដីជាមួយអ្នកគ្រូ សិស្សដ៏ទៃកាន់ជើងសិស្សធាត់ បង្ខំឲ្យអ្នកគ្រូលុតជង្គង់ចុះ សុំទោសសិស្សធាត់។ ដោយភ័យខ្លាចសិស្សដែលរួមគ្នាស្ដីបណ្តោសឲ្យគាត់ អ្នកគ្រូក៏សុខចិត្តលុតជង្គង់ចុះ។

ហេតុការណ៍នេះបានលេចលឺ ដល់ជនសាធារណៈ បង្កឲ្យមានការខឹងសម្បានឹងទាមទារ ការពន្យល់មួយ ពីមន្រ្តីអប់រំ ។ មន្រ្តីអប់រំបានបង្ហើបថា ហេតុការណ៍នេះអាចជាការភាន់ច្រលំ បើតាមរូបភាពអ្នកគ្រូហាក់ដូចជាឱនសួរសិស្សធាត់ដែលយំ ទៅវិញ ។

ទោះជាការពិតយ៉ាងណាក៏ដោយ មតិជាច្រើនបាន បន្ទោសហេតុការណ៍ នេះទៅលើឪពុកម្តាយ ក្នុងសង្គម បច្ចុប្បន្នដែលបណ្តាលឲ្យកូនរបស់ខ្លួន ខ្វះការគោរពដល់អ្នកដ៏ទៃជាពិសេសគ្រូ។

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]