ភ្នំពេញ៖ ក្រុមក្មេងស្ទាវ ដែលតែងតែបង្ក ការវាយដេញ កាប់ចាក់គ្នា ត្រូវបានគេមើល ឃើញថា បាននិង កំពុង ក្លាយជាបញ្ហា សង្គមមួយដែល មិនទាន់អាចដោះស្រាយ បាននៅឡើយ ហើយក្រុម មនុស្ស ទាំងនេះ កំពុងតែបង្កភាព អណាធិបតេយ្យ យ៉ាងខ្លាំងរំខាន ការរស់នៅ របស់ប្រជាពលរដ្ឋ។

ជាក់ស្តែង នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១២ វេលាម៉ោង៤៖២៥ នាទីមានក្រុមបង តូច បងធំ បានបង្កការ អុកឡុក ដេញវាយគ្នា យ៉ាងប្រសេចប្រសាច ពេញផ្លូវ ស្ថិតនៅ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បណ្តាលឲ្យ យុវជនម្នាក់ រងរបួសត្រង់ កាភួនដៃខាងស្តាំ។ សេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋ ដែលបានឃើញ ហេតុការណ៍ ដេញវាយកាប់ចាក់ គ្នាដូចរឿងចិនហុង កុងខាងលើនេះ បានបន្តថា ក្រុមបងតូច បងធំ ប្រដាប់ដោយកាបិត ដំបង និងដុំថ្ម បានដេញវាយគ្នា ដោយមិនដឹងថា មកពីរឿងអ្វី នោះឡើយ ។

យ៉ាងណាក៏ដោយ មិនទាន់មាន ជនសង្ស័យណា ម្នាក់ ត្រូវបាន សមត្ថកិច្ចចាប់ខ្លួនបាននោះទេ ក្រោយកើតហេតុភ្លាមៗ ខណៈជនរងគ្រោះ ដែលរងរបួស ត្រង់កាំភួនដៃ មិនទាន់ត្រូវបាន ស្គាល់អត្ត សញ្ញាណ។

ជាមួយគ្នានេះ សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ បានបន្តថា មួយសន្ទុះក្រោយមក ស្រាប់តែមាន ក្រុមក្មេងស្ទាវ មួយក្រុមទៀត បានដេញវាយគ្នា នៅខាងមុខ សាលាជ័យថាវី សង្កាត់វាលវង់ ខណ្ឌ៧មករា ដដែល បង្កឡើងដោយ ក្រុមស្ទាវ ជឹះម៉ូតូម៉ាក់ស្តូបពី និងម៉ូតូម៉ាក់សង់សេ១២៥ បណ្តាលឲ្យ យុវជនម្នាក់ រងរបួសយ៉ាងធ្ងន់។ សេចក្តីរាយការណ៍ បានបញ្ជាក់ថា ជនរងគ្រោះ គឺជាអតីតសិស្សនៅ វិទ្យាល័យ បាក់ទូក និងបច្ចុប្បន្ន ជាអ្នកលក់កាហ្វេ នៅជិតសាលាជ័យថាវី ត្រូវបានគេស្គាល់ ឈ្មោះថា ហេង បូរិទ្ធ អាយុ១៧ឆ្នាំ។

យ៉ាងណាក៏ដោយ តាមរយៈជនរងគ្រោះ គឺរូបគេបានស្គាល់ជន ដៃដល់ម្នាក់ មានឈ្មោះ អាឌី ជាបងធំ នៅវិទ្យាល័យ បាក់ទូក។ ប្រជាពលរដ្ឋ សូមអំពាវនាវដល់ សមត្ថកិច្ចខណ្ឌ៧មករា មេត្តាចាត់វិធាន ការណ៍ ឲ្យបានតឹងរឹង ចំពោះក្រុមក្មេងស្ទាវ ទាំងនេះដែលតែងតែ បង្កភាពអណាធិបតេយ្យ នៅក្នុងសង្គម ជាពិសេសថ្ងៃនៃការបោះឆ្នោត នឹងមកដល់នាពេលឆាប់ៗនេះ៕

Photo by DAP-NEWS

ដោយ៖ ជួន សុជាតិ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]