ភ្នំពេញ៖ នៅថ្ងៃទី 11 ខែ មេសា ឆ្នាំ 2014 ក្រុមហ៊ុន Samsung បានរៀបចំកម្មវិធីរត់ ហាត់ប្រាណដើម្បីសុខភាព Samsung Runner 5 ក្នុងគោលបំណងលើកកម្ពស់អំពី បញ្ហាសុខភាពដល់ប្រជាជន កម្ពុជាទំាងអស់។ ក្នុងកម្មវិធីនោះ យើងក៏ឃើញមានវត្តមាន កញ្ញា ឱក សុគន្ធកញ្ញា ដែលជាអ្នកតំណាងផលិតផល Samsung និងជាតារាចម្រៀងល្បីបំផុត ក្នុងប្រទេសកម្ពុជា ជាមួយមិត្តភក្តិ និងបុគ្គលិកក្រុមហ៊ុន Samsung ក្នុងឈុតសម្លៀកបំពាក់កីឡា ជាមួយនាឡិកា Samsung Gear Fit ដើម្បីរត់ហាត់ប្រាណចំងាយ 1,052 ម៉ែត្រ ដោយចាប់ផ្តើមពី ពហុកីឡាដ្ឋាន អូឡាំពិក រួចឆ្លងកាត់មហាវិថីសីហនុ ដើម្បីទៅដល់ហាង លក់ទូរស័ព្ទទំនើប Samsung KLD3 ដែលជាទីផ្តាច់ព្រ័ត្រ។

ក្នុងរយៈចំងាយនោះ ក្រុមអ្នកចូលរួមរត់ហាត់ប្រាណបាន ចូលសម្រាកនៅហាងលក់ ទូរស័ព្ទទំនើប នី កា និងសៀង លីន ដោយពួកគាត់អាចទទួលបាននូវ បទពិសោធន៍ប្រើប្រាស់សាកល្បង ទូរស័ព្ទ Samsung Galaxy S5 ដែលទើបតែចេញថ្មីៗនេះ ថាតើទូរស័ព្ទនេះមាន ភាពអស្ចារ្យលើសគេលើ ចំណុចណាខ្លះ។

ក្នុងអំឡុងពេលឈប់សម្រាក នៅហាងលក់ទូរស័ព្ទទំាង 2 នេះ កញ្ញា ឱក សុគន្ធកញ្ញា បានធ្វើការសាក សួរអំពីទូទៅ ក៏ដូចជាផលិតផល Samsung ដែលមាននៅក្នុងហាងរបស់គាត់ និងការលក់ផងដែរ។ យោងតាមម្ចាស់ហាង នីកា បានមានចំណាប់ អារម្មណ៍លើទូរស័ព្ទ Samsung Galaxy S5ថា“ចំណុចដែល Samsung Galaxy S5 ផ្តល់ជូនពិសេសអស្ចារ្យប្លែកជាងគេ គឺ កម្មវិធី សុខភាពដែល បំពាក់ក្នុងទូរស័ព្ទស្រាប់ ដែលប្រៀបដូចជា វេជ្ជបណ្ឌិតប្រចាំខ្លួន សម្រាប់ផ្តល់ជូននូវ ព័ត៌មានទុកចិត្តអំពី ការថែទំាសុខភាព។ ជាមួយចំណុចពិសេសជា ច្រើនរបស់ទូរស័ព្ទ Samsung Galaxy S5មាន អតិថិជនជាច្រើនបានអញ្ជើញ មកសាកសួរ និងកុម៉្មង់ទិញអស់ជាច្រើនគ្រឿង តំាងពីមិនទាន់មានលក់ នៅលើទីផ្សារ”។ រីឯម្ចាស់ហាងទូរស័ព្ទ សៀង លីន ក៏បានមានចំណាប់អារម្មណ៍ លើទូរស័ព្ទ Samsung Galaxy S5ដែរថា “ទូរស័ព្ទ Samsung Galaxy S5 ដែលទើបចេញថ្មីនេះ មានចំណុច និងមុខងារពិសេសជាងគេ។ ចំណុចដែលគួរកត់សម្គាល់នោះ គឺ ទូរស័ព្ទថ្មីនេះ មិនជ្រាបទឹក ក៏ដូចជា សមត្ថភាពកាមេរ៉ាដែលអាចរូបថតច្បាស់ល្អ ជាមួយល្បឿនលឿននៃ ប្រព័ន្ធដំណើរការ និងអ៊ីនធើណិត ផងដែរ។ តាមរយៈបច្ចេកវិជ្ជាថ្មី ទំនើបចុងក្រោយរបស់  Samsung Galaxy S5 ខ្ញុំជឿថាពិតជាជួយ ជំរុញការលក់ បានរហ័សសម្រាប់ ហាងខ្ញុំ និងហាងទូរស័ព្ទដទៃ”។

កម្មវិធីរត់ហាត់ប្រាណ Samsung Runner 5 ត្រូវបានរៀបចំឡើងក្នុងគោល បំណងផ្សាភ្ជាប់រវាង បច្ចេកវិជ្ជា និងសុខភាព។ ហើយនេះបង្ហាញយ៉ាងច្បាស់ថា Samsungចង់ពង្រីកសក្តានុភាពជាអ្នកនាំ មុខគេជាមួយមោទនភាព ផ្នែកបច្ចេកវិជ្ជា ដូចជាការបង្កើតនូវនាឡិកា Samsung Gear Fit ដែលផ្សា ភ្ជាប់រវាង សុខភាព និងការរស់នៅប្រចាំថ្ងៃរបស់យើងទៅនឹងទូរស័ព្ទដៃ។

នាឡិកា Samsung Gear Fit ត្រូវបានគ្រប់គ្នាស្គាល់ថាជា ដំណោះស្រាយបញ្ហាសុខភាពទំនើបចុង ក្រោយ ដែលបានរចនាឡើងដើម្បីផ្តល់ភាពងាយ ស្រួលនៅពេលពាក់ ជាមួយអេក្រង់ភ្លឺច្បាស់ត្រជាក់ ភ្នែក។ បើប្រៀបធៀបទៅនឹងឧបករណ៍ សុខភាពពាក់ដៃផ្សេងៗ នាឡិកា Samsung Gear Fit ផ្តល់ជូនអត្ថប្រយោជន៍ ច្រើនជាងគេដូចជា សារជូនដំណឹងបន្ទាន់ ពីទូរស័ព្ទស្មាតហ្វូន Galaxy ដូចជាការហៅទូរស័ព្ទចូល អ៊ីម៉ែល សារ SMS ការជូនដំណឹង S-planner កម្មវិធី 3rd partyក្នុង ខណៈពេលដែលលោកអ្នក កំពុងធ្វើការផ្សេងៗ ដូច្នេះលោកអ្នកនៅតែ អាចភ្ជាប់ទំនាក់ទំនងបាន។

អ្វីដែលពិសេសជាងនេះ ទៅទៀតគឺ នាឡិកា Samsung Gear Fit ផ្តល់ជូននូវអត្ថ ប្រយោជន៍នៃការ ណែនាំ ក៏ដូចជាដំបូន្មានអំពីលំហាត់ ប្រាណសុខភាពដែលមិនមាន ក្រុមហ៊ុនបច្ចេកវិជ្ជាណាផ្តល់ជូនដូច នេះបានទេ។ ហើយទោះបីជាទូរស័ព្ទ Samsung Galaxy S5 មិនមែនជាឧបករណ៍ត្រួតពិនិត្យ សុខភាព ប៉ុន្តែទូរស័ព្ទនេះមានតួនាទីដែលយើង អាចហៅបានថាជាអ្នកជំនួយការសុខភាព ដោយផ្តល់ ដំណឹង ក៏ដូចជាការណែនាំទាក់ទងនឹងបញ្ហា សុខភាពផ្សេងៗដើម្បីលោកអ្នក ទទួលបានសុខភាពល្អ។

ក្រុមហ៊ុន Samsung និងកញ្ញា ឱក សុគន្ធកញ្ញា ក៏សូមឱ្យប្រជាជនកម្ពុជាទំាង អស់យកចិត្តទុកដាក់ឱ្យ ខ្លំាងអំពីបញ្ហាសុខភាព និងព្យាយាមស្វែករកពេលសម្រាប់ ធ្វើលំហាត់ប្រាណដើម្បីសុខ ភាពល្អទំាង អស់គ្នា។

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

ក្រុមហ៊ុន SamsungElectronics co., Ltd គឺជាក្រុមហ៊ុននាំមុខគេ លើពិភពលោកផ្នែកបច្ចេកវិជ្ជា

ដោយផ្ដល់លទ្ធភាពថ្មីៗ ជូនមនុស្សគ្រប់រូបគ្រប់ទីកន្លែង។ តាមរយះការបង្កើតថ្មី និងរបបគំហើញឥត ឈប់ឈរយើងកំពុងតែផ្លាស់ប្ដូរឱ្យកាន់ តែប្រសើរឡើងនូវពិភពទូរទស្សន៏ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន ម៉ាស៊ីនបោះពុម្ភ កាមេរ៉ា ប្រព័ន្ធ LTD ឧបករណ៏ពេទ្យ ឧបករណ៍អគ្គិសនី និងដំណោះស្រាយ LED

ក្រុមហ៊ុន Samsung មានបុគ្គលិកចំនួន 286.000 នាក់ នៅទូទាំង 80 ប្រទេសដោយមាន បរិមាណលក់ប្រចាំឆ្នាំចំនួន 216.7 ពាន់លានដុល្លាអាមេរិក។

ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.samsung.com




បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា