តើប្រិយមិត្តទាំងអស់គ្នា មានដែលធ្លាប់អង្គុយ សំកុកដើម្បីវាយអក្សរ ដែលត្រឹមត្រូវសម្រាប់ ការផ្ញើរសារឬ ក៏ជជែកកំសាន្ត ដែរទេ? ខាងក្រោមនេះ គឺជាវិធីដែលអាច អោយអ្នកទាំងអស់គ្នា សរសេរអត្ថបទ ឬក៏វាយអក្សរបានយ៉ាងលឿន ដោយការបង្កើត ពាក្យឬអក្សរកាត់ នៅលើ iPhone ឬក៏ iPad របស់អ្នក។

ដោយគ្រាន់តែ ចូលទៅកាន់ Setting រួចចូលក្នុង General បន្ទាប់មកជ្រើស យកពាក្យ Keyboard ក្រោយមកក៏ចុច ទៅលើពាក្យ Add New Shortcut។ នៅត្រង់នោះអ្នកអាច បង្កើតអក្សរ ឬក៏ពាក្យកាត់ជាច្រើន សម្រាប់សំគាល់ទៅលើ ឃ្លាដែលអ្នក ប្រើប្រាស់ជាញឹកញាប់។

ពេលដែលបញ្ចូលវា រួចហើយនោះ គ្រប់ពេលទាំងអស់ អ្នកគ្រាន់តែវាយ អក្សរកាត់ ដែលសំគាល់ ទៅលើឃ្លាណាមួយ ដែលអ្នកចង់សរសេរ នោះឃ្លាប្រយោគមួយនោះ នឹងបង្ហាញខ្លួនដោយ ស្វ័យប្រវត្តិនៅលើ អេក្រង់ឧបករណ៍របស់អ្នក។

ខាងក្រោមនេះ គឺជាអក្សរកាត់ ដែលភាគច្រើន អ្នកគួរតែបញ្ចូល៖

btw – by the way

idk – I don’t know

imo – In my opinion

lol – haha

np – No problem

obvi – Obviously

omw – On my way!

Rl – Running late

Drv – Can’t text, driving

mv - In a movie

phone die – My phone’s about to die

gml – Your Gmail address

yml – Your Yahoo Mail address

អ្នកក៏អាចបង្កើត អក្សរកាត់ជាច្រើន ទៀតសម្រាប់សំគាល់ ឃ្លាឬក៏ប្រយោគផ្សេងៗ ដែលអ្នកឧស្សាហ៍ប្រើប្រាស់វា។

វិធីមួយនេះ ពិតជាជួយអោយ យើងសរសេរអត្ថបទ ឬក៏ផ្ញើរសារ បានយ៉ាងលឿននិង ល្អថែមទៀតផង។

តើប្រិយមិត្តយល់ យ៉ាងណាដែរ?




ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]