ព្រឹត្តិការណ៍ប្រកួត វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ Copa Del Rey របស់ប្រទេសអេស៉្បាញ រវាងក្រុម អ្នកមានបុណ្យ Barcelona និងយក្សស Real Madrid បានបញ្ចប់ទៅហើយ កាលពីរាត្រីយប់ ថ្ងៃពុធ ទី ១៦ ខែមេសា ឆ្នាំ ២០១៤ ដែលត្រូវថ្ងៃចូលឆ្នាំ របស់ប្រជាជនកម្ពុជា ដោយលទ្ធផល ១ទល់នឹង២ នាទឹកដីកណ្តាល Estadio de Mestalla របស់ក្រុម Valencia។

ក្នុងការប្រកួតនេះ យើងសង្កេតឃើញថា ខ្សែបម្រើស្លាប ឆ្នើមពិភពលោក Christiano Ronaldo របស់ក្រុម Real Madrid ត្រូវអវត្តមាន អង្គុយមើលមិត្តរួមក្រុម ធ្វើការប្រកួត យ៉ាងមិនអស់ចិត្ត។

ក្រោមក្រសែភ្នែកទស្សនិកជន ៥៥ ០០០ នាក់ ការប្រកួតប្រព្រឹត្តិទៅ បានតែ ១១ នាទី ស្លាបស្តាំ Ángel di María របស់ក្រុម Real Madrid រកគ្រាប់បាល់ បានមួយគ្រាប់ ជួយអោយក្រុម Real Madrid នាំមុខ Barcelona ០ទល់នឹង១ ក្នុងតង់ទីមួយ។

លុះឈានចូលមកដល់តង់ទី ២ ក្រុម Barcelona បានវាយបកបានសម្រេច មួយគ្រាប់មកវិញ ដោយការទែត ពីសំណាក់កីឡាករ Bartra នៅនាទីទី ៦៨ បន្ទាប់ពីការបញ្ចូនបាល់ជ្រុង ពីសំណាក់មិត្តរួមក្រុម Xavi។

ក្រុមទាំងពីរនៅតែសម្រុកដៃគូ យ៉ាងស្វិតស្វាញ ប៉ុន្តែនៅមុនពេលការប្រកួត បញ្ចប់ទៅ ៥ នាទី ពោលគឺនៅនាទីទី ៨៥ កីឡាករថ្លៃជាងគេ នៅលើពិភពលោក Bale បានរកគ្រាប់បាល់យកឈ្នះ បានសម្រេច បន្ទាប់ពីការបញ្ចូនបាល់ យ៉ាងស្អាតពីសំណាក់កីឡាករ Fábio Coentrão លាយលំនឹងល្បឿន យ៉ាងលឿនមិនគួរអោយជឿ បណ្តើរដល់មុខទី គូប្រកួត ស៊ុតប្រលោះជើងអ្នកចាំទី Pinto របស់ Barcelona បំប៉ោងសំណាញ់ទី បានសម្រេច។




គួរបញ្ជាក់ផងដែរថា នេះជាលើកទី ១៩ ហើយដែលក្រុម Real Madrid ឈ្នះពានរង្វាន់ Copa Del Rey នេះ ខណៈក្រុម Barcelona ឈ្នះបានច្រើនជាងគេ ពោលគឺ ២៦ លើកឯណោះ។




*** វីដេអូ ***

 

តើប្រិយមិត្តយល់យ៉ាងណាដែរ? តើ Real Madrid ពិតជាស័ក្តសមទទួលបាន ពានរង្វាន់នេះ ដែររឺទេ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]