ផ្ទះដ៏ចំលែកមួយត្រូវបាន អ្នកលេងអិនធើណិតម្នាក់ ថតយកមកបង្ហោះ ហើយបានចែកចាយទៅដល់ មិត្តភក្តិរបស់គេ ហើយបានចែកចាយតាមរយៈ គេហៈទំព័រ ទំនាក់ទំនាក់សង្គម ហ្វេសប៊ុក (Facebok)​ យ៉ាងរហ័ស ហើយបានធ្វើអោយមនុស្ស ជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

តាមរយៈរូបថតជាច្រើន ធ្វើអោយផ្ទះមួយនៅក្នុងតំបន់ Terfens​ ប្រទេស Austria ត្រូវបានអ្នកលេងអិនធើណិត ជាច្រើនបានទទួលស្គាល់ថា ជាផ្ទះដែលចំលែកដោយសារតែផ្ទះនេះបាន សាងសង់ហើយនិង បានតុបតែង ជាលក្ខណៈដាំក្បាលបញ្ច្រាសចុះក្រោម សូម្បីតែសម្ភារៈ ក៏ដូចជារថយន្តក៏ដាំក្បាលចុះមក្រោមផងដែរ។ ផ្ទះត្រូវបានគេដាក់ឈ្មោះថា "house upside down" ហើយត្រូវបានគេដាក់អោយភ្ញៀវទេសចរណ៍ ចូលទស្សនាចាប់ពី ម៉ោង ៩ ព្រឹកដល់ម៉ោង ៨ យប់ ជារៀងរាល់ថ្ងៃ ប៉ុន្តែគេមិនបានបញ្ជាក់ពី តម្លៃនៃការចូលទស្សនានោះទេ។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះផ្ទះមួយខ្នងនេះ ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add comment ដើម្បីបញ្ចេញមតិ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]