អាមេរិក៖ ការប្រកួតប្រដាល់ អន្តរជាតិ ដណ្តើមខ្សែក្រវ៉ាត់ WBO រវាង កីឡាករ Manny Pacquiao ជាមួយនឹង កីឡាករ Tim Bradley កាលពីប៉ុន្មានម៉ោង មុននេះ បានធ្វើឲ្យ អ្នកចូលរួម ទស្សនាផ្ទាល់ និង អ្នកទស្សនាតាមគេហដ្ឋាន នៅជុំវិញពិភពលោក តាមដាន យ៉ាងជក់ចិត្ត។

ការប្រកួត បានបញ្ចប់ទៅ ដោយទទួលបាន ការសំរេចជាឯកច្ឆ័ន ពីសំណាក់អ្នកដាក់ពិន្ទុ ផ្តល់ទៅឲ្យកីឡាករ Pacquiao ជាអ្នកទទួលបាន ជ័យជំនះ ក្រោយពីការប្រកួត ចំនួន ១២ទឹក រួចមក។ ទីបំផុត Pacquiao បានយកជ័យជំនះលើ Bradley ដែលជាកីឡាករ មិនដែលចាញ់ បានសំរេច និង ដណើ្តមបានខ្សែក្រវ៉ាត់ មួយមកវិញ ក្រោយពីការ ប្រកួតដ៏អស្ចារ្យនេះ ដោយបាន ផ្តាស់ប្តូរកំដាប់ដៃ ទៅវិញទៅមក យ៉ាងស្វិតស្វាញ តែម្តង។

អាជ្ញាកណ្តាល ដាក់ពិន្ទុ បានសំរេច ផ្តល់ពិន្ទុ ១១៦-១១២ , ១១៦-១១២ និង ១១៨-១១០ ទៅឲ្យ Pacquiao ៕



វីដេអូនៃការប្រកួត កាលពីឆ្នាំ ២០១២៖

ប្រិយមិត្ត មានចំណាប់អារម្មណ៍ យ៉ាងណាដែរ ចំពោះការប្រកួតនេះ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]