រាជ​ធានីភ្នំពេញ ៖ ​​​​​កញ្ញាគង់ រស្មី​​​ ជាតារា​បង្ហាញ​ម៉ូដ​​​​ ​​​តារា​​សម្តែង​​​កាយ​វិការ​ខារ៉ា​អូខេ​​ និង​វីដេអូ​​ភាគ​តាម​​​ទូរទស្សន៍​​​​មាន​វ័យ​​​​​២០​​​ឆ្នាំ​​។ កន្លង​មក​​​ប្រិយ​មិត្ត​​​ទស្សនិក​ជន​​​ធ្លាប់​​​ឃើញ​​​ទេព​​កោ​សល្យ​​​​​ សម្តែង​​​​របស់​នាង​​​តាម​រយៈ​​ស្ប៉ត​​ផ្សាយ​​ពាណិជ្ជ​កម្ម​​​​ និង​ស្ប៉ត​​​អប់​រំ​​​សុខ​ភាព​​ផ្សេងៗ​​ដែល​​​ចាក់​ផ្សាយ​​​តាម​កញ្ចក់​​​ ទូរទស្សន៍​​​នានា​ ជា​ពិសេស​​តាម​រយៈ​ខ្សែរឿង​​ភាគ​មួយ​ចំនួន​​​ដូច​ជា​រឿង​​​​ សេដ្ឋី​​វ័យ​ក្មេងជាដើម ។

កញ្ញាគង់​​​ រស្មី​ ​​​ឱ្យ​​ដឹង​ថា នាង​បាន​បណ្តែត​ខ្លួន​​​ចូល​ប្រឡូក​​​ក្នុង​​វិស័យ​​សិល្បៈ​​​សម្តែង​​ និង​បង្ហាញ​ម៉ូដ​​តាំង​​​ពី​ឆ្នាំ​​​​២០០៩​​មក​​ទៅតាម​និស្ស័យ​​ស្រឡាញ់​​ ចូល​ចិត្ត​​​​​របស់​​​នាង​ ។ ចាប់តាំងពីនាង​​​បណ្តែត​​​​​ខ្លួន​ចូល​​ប្រឡូក​​​ក្នុង​​​​វិស័យ​សិល្បៈ​​ អស់​រយៈ​​ពេល​ជាង​​៣​ឆ្នាំ​​មក​នេះ នា​ង​មិន​ត្រឹម​តែ​​​បាន​ចូល​រួម​​​សម្តែង​​រឿង​​ភាគ​​ឱ្យ​ស្ថា​​នីយ​​ ទូរទស្សន៍​​​​​នានា​​ និង​​​សម្តែង​កាយ​វិការ​​ខារ៉ា​អូ​ខេ​​​ តាម​​​បទ​ចម្រៀង​​​ឱ្យ​ផលិ​តកម្ម​​​​​ជា​ច្រើន​​នៅក្រៅ​ប្រទេស​​​ដូច​ជា​​ ផលិត​កម្ម​ពន្លឺ​​នាគ​ហោះ រៃ​មាស តោមាស ម៉ៃ​សាម៉េត និង​​ផលិត​កម្ម​​មួយ​ចំនួន​​ទៀត​​​នោះ​ទេ គឺ​នាង​​បាន​ចូល​​រួម​សម្តែង​​​​និង​ថត​ស្ប៉ត​​​​​បែប​អប់​រំ​​សុខ​ភាព​ ស្ប៉ត​​​ថែរក្សា​​​​​បរិស្ថាន និង​ស្ប៉ត​​ពាណិជ្ជ​កម្ម​​​ផ្សេង​​ៗ​ជា​ច្រើន​​ទៀត ។

កញ្ញា​គង់ ​​រស្មី​​​ ថ្វី​ដ្បិត​​​មិន​ទាន់​​មានកេរ្តិ៍​ឈ្មោះ​​​ល្បី​​​នៅក្នុង​​ពិភព​សិល្បៈ​ សម្តែងពិត​មែន​​​ តែ​បច្ចុប្បន្ន​​​មាន​ប្រិយ​មិត្ត​​​ទស្ស​និកជន​​ស្គាល់​​​នាង​ច្រើន ​​ហើយគាំ​ទ្រ​​​​​កាយ​វិកា​​​រសម្តែង​​​របស់​​នាង​ប្រកប​ដោយ​​​ភាព​រស់​រវើក ​ ។ នារី​​ដ៏ស្រស់​​​ស្អាត​​​រូប​នេះ​​ ​​​មាន​ស្រុក​កំណើត​​​​​​​នៅ​​ស្រុក​​​សិរី​សោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ ​។ នាង​​​មាន​បង​ប្អូន​​​​៨នាក់​ ក្នុង​នោះ​​​ប្រុស​​៣នាក់​​ ចំណែក​រូប​​នាង​​ជាកូន​​​ទី​៧​​​​ ។ រស្មី​​មក​​បន្ត​ការ​សិក្សា​​​នៅ​​រាជ​ធានីភ្នំពេញ​​​នា​ឆ្នាំ​​​​២០០៥​​ សព្វ​ថ្ងៃ​​​កំពុង​តែ​​សិក្សា​​​នៅ​សាក​​ល​វិទ្យាល​័យ​​​​មេគង្គ​កម្ពុជា​ ផ្នែក​​​​អក្សរ​សាស្ត្រ​​​​អង់គ្លេស​ឆ្នាំ​​ទី​​១ ។

កញ្ញាគង់​ រស្មី​​ ​​មានកម្ពស់​​​​១,៦៥​ម៉ែត្រ​​ ទម្ងន់​​​​​​៥០​គីឡូក្រាម ទ្រូង​​ទំហំ​​៣៦ ​​ចង្កេះ​​​​២៨ ត្រគាក​​​​៣៦ ។ នាង​​​ឱ្យ​​ដឹង​ថា ថ្វី​​បើ​នា​ងកំពុង​​​តែ​​បិទ​​បេះ​ដូង​​មិន​ទទួល​​សេចក្តី​​ស្នេហា​​ពី​ បុរស​ណាម្នាក់​ពិត​មែន​​ តែ​មាន​បុរសជា​ច្រើន​​​តាម​សុំ​ស្នេហា​​​​ពីនាង​​តែនាង​​បដិសេធ​​​ ។ ក្រៅ​​​ពីនេះ​​មាន​​​ម៉ែយ៉ែមទាក់​ទង​បញ្ចុះ​បញ្ចូល​​​​នាង​ជាញឹក​ញាប់​​​​ ​តែនាង​​​​មិន​​​​​រញ៉េ​រញ៉ៃ​​​ទេ ព្រោះ​​ទី​​១​​នាង​​ខ្លាច​ស្លាប់​​ ទី​​២- ​នាង​បណ្តែត​ខ្លួន​​​ចូល​ប្រឡូក​​ក្នុង​វិស័យ​​​សិល្បៈ​​មិន​មែន​​ដើម្បី​​​ ស្នេហា​​ក្រៅ​​តម្រា​នោះ​ទេ គឺ​ដើម្បី​​​ស​ប្បាយ​​​​ដើម្បី​​ឱ្យ​ស្គាល់​​​​​ពី​សិល្បៈ​​​​វប្បធម៌​​​​​​ ខ្មែរ​​​ និង​ដើម្បី​​បាន​ដើរ​កម្សាន្ត​​​​តាម​តំបន់​​​ទេសចរណ៍​​​នានា ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]