ការប្រកួតបាល់ទាត់ ក្របខ័ណ្ឌ Premier League របស់ចក្រភពអង់គ្លេស បានឈានចូលមកដល់ សប្តាហ៍ទី ៣៤ ហើយ ដោយនៅរាត្រីយប់ថ្ងៃអាទិត្យនេះ មានគូវិសេស ដែលមិនអាចខានបាននោះគឺ ក្រុមហង្សក្រហម Liverpool បើកទ្វារកីឡាដ្ឋាន Anfield ទទួលស្វាគមន៍ក្រុមខ្លាំងប្រជែង Manchester CITY។

Liverpool (1) VS Man CITY (3)                    ទស្សនៈខ្មែរឡូត៖ Liverpool 1 - 0 Man CITY

៥ ប្រកួតចុងក្រោយរបស់ Liverpool គឺឈ្នះទាំង ៥ ប្រកួតចុងក្រោយយកឈ្នះ West Ham ១ទល់នឹង២ ក្រៅទឹកដី ដែលទាំងពីរគ្រាប់នោះគឺ សុទ្ធសឹងតែរកបាន ដោយស៊ុតបាល់ពិន័យ ១១ ម៉ែត្រ ពីសំណាក់ប្រធានក្រុម Steven Gerrard។ បច្ចុប្បន្ន Liverpool ឈរនៅកំពូលតារាង Premier League មាន ៧៤ ពិន្ទុ តាមពីក្រោយដោយក្រុមលេខ ២ តោខៀវ Chelsea ដែលមានគម្លាត ២ ពិន្ទុ។

ចំណែកឯ ៥ ប្រកួតរបស់ Man CITY វិញគឺឈ្នះ ៤ ស្មើ ១ និងមិនដែលចាញ់ ប្រកួតចុងក្រោយលុត Southampton ៤ទល់នឹង១ នាទឹកដី Ethiad Stadium របស់ខ្លួន។ បច្ចុប្បន្ន Man CITY មាន ៧០ ពិន្ទុឈរនៅលេខរៀងទី ៣ តាមពីក្រោយក្រុមលេខ ២ តោខៀវ Chelsea ២ ពិន្ទុ និងក្រុមលេខ ១ ហង្សក្រហម Liverpool ៤ ពិន្ទុ ប៉ុន្តែមានប្រៀបជាងបន្តិច ដោយមាន ២ ប្រកួតក្នុងដៃ។


គួរបញ្ជាក់ផងដែរថា លោក Brenden Rodger គ្រូបង្វឹក Liverpool និងលោក Pellegrini គ្រូបង្វឹក Man CITY សុទ្ធតែសម្លឹងឃើញការប្រកួតនេះ ជាការប្រកួតស៊ីសាច់ហុចឈាម ដោយសារតែមួយប្រកួត ស្មើនឹង ៣ ពិន្ទុនេះប៉ុណ្ណោះ ដែលទំនងជាអាចកំណត់ជោគវាសនា ម្ចាស់ពានរង្វាន់ Premier League នារដូវកាល ២០១៣ - ២០១៤ នេះ។ ដូចនេះ ក្រុមទាំងពីរ នឹងខិតខំប្រកួត ជាក់ជាមិនខាន ដើម្បីរកជ័យជម្នះរៀងៗខ្លួន ដែលអាចជាការប្រកួតមួយ ក្នុងចំណោមការប្រកួតពិសេស ក្នុងប្រវត្តិក្របខ័ណ្ឌ Premier League របស់ចក្រភពអង់គ្លេស។




តើប្រិយមិត្តយល់ថា ក្រុមណានឹងឈ្នះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]