តៃវ៉ាន់៖ កាលពីពេលថ្មីៗនេះ តារាម៉ូដែល ដ៏ស៊ិចស៊ី របស់តៃវ៉ាន់ កញ្ញា Yuan Ai Fei បានបង្ហាញខ្លួន នៅក្នុងកម្មវិធី ផ្សព្វផ្សាយ ផលិតផល ឈុតក្នុងនារីមួយ ដោយបានបង្ហាញ រាង និង ឈុតដ៏ស៊ិចស៊ីរបស់នាង ព្រមទាំងបាន ឆ្លៀតក្នុងឱកាសនោះ ធ្វើការបកស្រាយ បំភ្លឺការពិត ទាក់ទងនឹងពាក្យ ចចាមអារ៉ាម មួយចំនួន ឲ្យបាន ច្បាស់លាស់ ផងដែរ។

នាពេលកន្លងមក មានពាក្យចចាមអារ៉ាម ថានាង បានបែកបាក់គ្នា ជាមួយនឹង មិត្តប្រុសរបស់នាង ដែលជាម្ចាស់ ភោជនីយដ្ឋាន អាហារជប៉ុនមួយកន្លែង គឺលោក Lin Guan Bai បន្ទាប់ពីមានទំនាក់ទំនងស្នេហា អស់រយៈពេល ៣ឆ្នាំ កន្លងមក។

ពាក្យចចាមអារ៉ាមនោះ បានលេចលឺឡើង បន្ទាប់ពី នាងបានសរសេរសារ និង បង្ហោះនៅលើ គណនីហ្វេសប៊ុក របស់នាងថា៖ " ៣ឆ្នាំ ជារយៈពេលមួយ ដែលយូរបំផុត ក្នុងទំនាក់ទំនងស្នេហា របស់នាង … គាត់ជាមនុស្សប្រុសដ៏ល្អម្នាក់ ខ្ញុំដឹងថា គាត់នឹងជួប មនុស្សស្រីដែលល្អ សាកសម នឹងរូបគាត់ នាពេលអនាគត។ "

យ៉ាងណាមិញ នាងបានបកស្រាយ ឲ្យដឹងថា មនុស្សស្រី ដែលនាងបានសរសេរ នៅលើហ្វេសប៊ុកនោះ មិនបានសំដៅ ទៅលើ នរណាផ្សេងនោះទេ គឺចង់សំដៅ មកលើខ្លួននាង ផ្ទាល់តែម្តង។ ដូច្នេះ នាងនៅតែមាន ទំនាក់ទំនងល្អជាមួយនឹង មិត្តប្រុស របស់នាងដដែល បើទោះបីជា មានពេលខ្លះ នាងមានការហត់នឿយ នឹងការថតខ្សែភាពយន្ត និង បានបញ្ចេញនូវ អារម្មណ៍ មួរម៉ៅ ដាក់គាត់ នៅពេលខ្លះ ក៏ពិតមែន៕

សូមទស្សនា វីដេអូខាងក្រោម៖

ប្រភព៖ យូធូប

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]