ហេតុការណ៍ដ៏គួរអោយរន្ធត់មួយបាន កើតឡើងដោយមាន បុរសម្នាក់បានខាំស៊ីមុខបុរសម្នាក់ ទៀតដូចជាសត្វខ្លាកំពុង ខាំទំពារស៊ីចំណីដែរ ដែលហេតុការណ៍បានធ្វើអោយផ្អើល អ្នកលេងអិនធើណិត ស្ទើរតែគ្រប់មជ្ឍដ្ឋាន។

តាមប្រភពព័ត៌មានបានអោយដឹងថា កាលពីពេលថ្មីៗនេះ បុរសម្នាក់បានសម្លាប់បុរសម្នាក់ទៀត ដោយខាំស៊ីផ្ទៃមុខ ដូចជាសត្វកំពុងស៊ីសាច់មនុស្ស ហើយពួកគេទាំង ២ នាក់មិនមានស្លៀកសំលៀកបំពាក់នោះទេ តែគួរអោយស្តាយប្រភពព័ត៌មានមិនបានបញ្ជាក់ពី កន្លែងកើតហេតុឡើយ។ ប្រភពព័ត៌មានបានបន្តអោយដឹងទៀតថា បន្ទាប់ពីប៉ូលិសបានទៅឃើញហេតុការនេះ គាត់បានបាញ់ទៅ បុរសដែលកំពុងស៊ីសាច់ ជនរងគ្រោះជាច្រើនគ្រាប់បណ្តាលអោយ បុរសស៊ីសាច់មនុស្សនោះស្លាប់នៅនឹងកន្លែងកើតហេតុ ហើយក្រុមប៉ូលិសក៏បានបញ្ចូន ជនរងគ្រោះទៅមន្ទីរពេទ្យនៅក្បែរ កន្លែងកើតហេតុផងដែរ ប៉ុន្តែគ្រូពេទ្យមិនអាចជួយបាន ដោយសារតែជនរងគ្រោះរងរបួសលើ ផ្ទៃមុខនិងហូរឈាមច្រើនពេក។ អ្នកលេងអិនធើណិតភាគច្រើនបាន អោយដឹងថាបន្ទាប់ពីពួកគេបាន ដឹងនូវព័ត៌មាននេះ ពួកគេមានអារម្មណ៍ថា ញញើតគ្រប់គ្នា។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]