រាជធានីភ្នំពេញ ៖ តារាចម្រៀងនៅផលិតកម្មM នាងតាក់ម៉ា បានងាកទៅចូល ផលិតកម្មសាន់ដេ ដែលប្រជុំដោយតារាចម្រៀង វ័យក្មេងនិងមានឈ្មោះបោះសំឡេងវិញ ។ ចំពោះវត្តមានរបស់តារា ចម្រៀងថ្មីតាក់ ម៉ា នាពេលនេះ អ្នកគ្រប់គ្រងទូទៅរបស់ ផលិតកម្មសាន់ដេបញ្ជាក់ថា ផលិតកម្មរបស់លោក បានត្រៀមបទ ថ្មីៗនិងស្ទីល ប្លែកៗមួយចំនួនទៀត សម្រាប់នាងដើម្បីបំបែកភាព ស្ងប់ស្ងាត់មួយរយៈរបស់នាង ។

វត្តមានរបស់តាក់ ម៉ា នៅសាន់ដេចាត់ទុកថា ជាតារាចម្រៀងទី៤ ហើយដែលចាកចេញពីផលិតកម្មM បន្ទាប់ពីតារាចម្រៀង៣ដួងទៀតគឺ លោកឆាយ វីរៈយុទ្ធ អេនជី និងនីកូ ។ បើទោះបីជាវត្តមានក្នុងនាមជាតារា ចម្រៀងចំណូលថ្មីក្នុងផលិតកម្មសាន់ដេ ដែលពោរពេញទៅ ដោយតារាចម្រៀង ល្បីៗ និងមានឥទ្ធិពលក៏ដោយ ប៉ុន្តែតាក់ម៉ាក់ បានការស្វាគមន៍ និងការលើកទឹកចិត្តពីម្ចាស់ផលិតកម្ម។

ថ្លែងប្រាប់កោះសន្តិភាពតាមទូរស័ព្ទ អ្នកចាត់ការទូទៅរបស់ផលិតកម្ មសាន់ដេលោកឡាយ សុខចំរើន ឲ្យដឹងថា តារាចម្រៀងតាក់ ម៉ា ចូលផលិតកម្មរបស់លោកបានមួយរយៈហើយ ប៉ុន្តែក្រុមហ៊ុនមិនទាន់បញ្ចេញព័ត៌មាន ឲ្យដឹងដើម្បីទុកឲ្យទស្សនិកជន មានការភ្ញាក់ផ្អើល ។ បើទោះបីជាតាក់ម៉ា ជាតារាចម្រៀងចំណូលថ្មីរបស់ ផលិតកម្មពិតមែន ប៉ុន្តែផលិតកម្មតែងតែលើកទឹកចិត្ត និងត្រៀមបទចម្រៀងឱ្យជាបន្ត បន្ទាប់ដូចតារាចម្រៀងឯទៀត នៅក្នុងផលិតកម្មដែរ ។ ជាក់ស្តែងផលិតកម្មបានរៀបចំបទចម្រៀងថ្មីៗមួយ ចំនួនដែលជាបទកន្ទ្រឹមសម្រាប់តាក់ ម៉ា ដើម្បីចេញលក់នៅក្នុងឱកាសបុណ្ យចូលឆ្នាំក្រុមហ៊ុននឹងត្រៀមរៀបចំបទ ថ្មីៗ ប្លែកៗតាមបែបយុវវ័យបន្ថែមទៀត សម្រាប់តារាចម្រៀងរូបនេះ។

លោកឡាយ សុខចំរើន បញ្ជាក់ថា វត្តមានថ្មីរបស់តាក់ម៉ា នាពេលនេះផលិតកម្មរបស់ លោកបានរៀបចំស្ទីល ប្លែកៗខុសពីមុនដែល តារាចម្រៀងរូបនេះធ្លាប់នៅផលិតកម្មចាស់។ផលិតកម្មលោកនឹងខិតខំធ្ វើយ៉ាងណាលើកស្ទួយគ្រប់បណ្តា តារាចម្រៀងទាំងអស់ដែលមានវត្តមាន ក្នុងផលិតកម្មរបស់ លោកឲ្យបាន ស្មើៗគ្នា ។

វត្តមានរបស់តាក់ ម៉ា នៅក្នុងផលិតកម្មសាន់ដេនា ពេលនេះលោកឡាយ សុខចំរើន សង្ឃឹមថា រឹតតែធ្វើឲ្យទស្សនិកជនមាន ការគាំទ្រផលិតកម្មបន្ថែមទៀត ខណៈពេលតារាចម្រៀងរូបនេះ មិនមែនជាតារាចម្រៀងថ្មី ហើយធ្លាប់មានឈ្មោះបោះសំឡេងគួរសម ។តារាចម្រៀងតាក់ម៉ាបានចូលប្រឡូក ក្នុងពិភពសិល្បៈចម្រៀងនៅឆ្នាំ ២០០៦ តាមរយៈផលិតM ។

ក្រៅពីអាជីពសិល្បៈ តារាចម្រៀងរូបនេះមានជំនាញនិយាយ ភាសាអង់គ្លេសបានយ៉ាងល្អ ហើយនាងក៏ជាបុគ្គលិកបម្រើការងារ នៅក្រុមហ៊ុនឯកជនមួយដែរ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ