ហុងកុង៖ កាលពីពេលថ្មីៗនេះ តារាស្រីហុងកុងគឺនាង Linda Chung (ដែលភាគច្រើន ទស្សនិកជនខ្មែរហៅនាងថា សំណាងល្អនោះ) បានបង្ហាញខ្លួន នៅក្នុងសន្និសីទមួយ របស់ធនាគារ Standard Chartered Bank ដើម្បីជួយផ្សព្វផ្សាយ សេវាកាតឥណទានថ្មីមួយ (credit card ជាប្រភេទកាត ដែលខ្ចីប្រាក់ធនាគារ មកប្រើប្រាស់មុន) របស់ធនាគារនេះ។

យ៉ាងណាមិញ នាង Linda Chung ដែលឈានចូលវ័យ ៣០ឆ្នាំ កាលពីថ្ងៃទី ០៩ ខែមេសាមុននេះ បាននិយាយថា នាងពិតជាចូលចិត្ដដើរផ្សារ ដើរទិញឥវ៉ាន់ ដែលភាគច្រើន គឺនាងដើរទិញ រហូតដល់ហួសកាលកំណត់នៃ កាតឥណទាន។ នៅក្នុងនោះ នាងបានប្រកែកថា បើសិនជាកាតឥណទានរបស់នាង មានកម្រិតទាបក៏ដោយ ក៏នាងតែងតែទៅបង្កើនវាជានិច្ច ហើយក្នុងការចាយវាយនេះ គឺគ្រាន់តែប្រើនៅក្នុងអំឡុងពេល ឈប់សម្រាកប៉ុណ្ណោះ ដែលនាងត្រូវការ ដើរផ្សារជាមួយនឹង ក្រុមគ្រួសារនាង។ 

ជាមួយគ្នានោះ នាងបានលួចប្រាប់ថា កាលឆ្នាំមុន នៅពេលដែលនាងទៅថតរឿងថ្មី ដែលមានឈ្មោះថា A Time of Love សម្រាប់ស្ថានីយ៍ទូរទស្សន៍ TVB នាឯកូរ៉េខាងត្បូង នាងបានទិញ ចិញ្ចៀនដ៏ថ្លៃមួយវង់ ខណៈពេលដែលនាង ក៏ទទួលបានចិញ្ចៀនមួយវង់ដូចគ្នា ពីមិត្ដប្រុសនាងដូចគ្នា ដែលនិយាយថា នេះជារឿងធម្មតា សម្រាប់បុរសជាសង្សារគួរតែធ្វើ។ គួរបញ្ជាក់ថា នាពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមថា មិត្ដប្រុសរបស់នាង គឺជា Philip Ng ដែលតារាស្រីនេះ ក៏មិនបានប្រកែក នៅពេលដែលអ្នកកាសែត និយាយបែបនេះផងដែរ។ 

ងាកមកមើល ខួបកំណើតរបស់តារាស្រីនេះម្ដង នាងបាន ប្រាប់ឲ្យដឹងថា កាដូដែលនាងចង់បាន បំផុតគឺ ប្រាក់ ដែលនៅក្នុងពិធីខួបនាង នាងបានរៀបចំប្រអប់មួយ ដើម្បីឲ្យមិត្ដភិក្ដ នាងបរិច្ចាកទៅតាមចិត្ដរបស់ពួកគេ ហើយសម្រាប់ប្រាក់ដែលបានទទួលបាន នាងនឹងយកទៅជួយកុមារកំព្រា នៅក្នុងហុងកុង។ ជាចុងក្រោយ នាងបានបង្ហើបថា នាងមានបំណងចង់ បើកទីកន្លែងមួយសម្រាប់ការបរិច្ចាគ និងធ្វើអំពើសប្បុរសធម៌ នាថ្ងៃអនាគត៕

រូបភាពនាង និង Philip Ng ដែលជាសង្ស័យថា ជាមិត្ដប្រុសនាង


ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]