រាជធានីភ្នំពេញ ៖ អតីតតន្ត្រីករប្រចាំវិទ្យុជាតិ ក្នុងទសវត្សរ៍ទី៦០ និងអ្នកលែងហ្គីតាសូឡូ ដ៏ល្បីឈ្មោះ លោកឡាំ ហឹង បានទទួលមរណភាពហើយ ក្នុងជន្មាយុ៨៥ឆ្នាំ នៅ sacramento រដ្ឋ California  សហរដ្ឋអាមេរិក ដោយសារជំងឺមហារីកគ្រលៀន។

ដំណឹងពីមរណភាព របស់អតីតតន្ត្រីកររូបនេះ ត្រូវបានលោកសុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ ផ្សព្វផ្សាយជាសាធារណៈ តាមបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីលោកបានទទួលដំណឹងនេះ ដូចគ្នាពីប្អូនស្រី ឈ្មោះលីន ដា ដែលរស់នៅ sacramento ត្រូវជាជីដូនមួយ របស់កញ្ញាទូច ស៊ុននិច។

តាមការបញ្ជាក់ របស់លោកសុះ ម៉ាច លោកឡាំ ហឺង មានស្នាដៃជាច្រើនក្នុងសម័យនោះ ដោយលោកបានចូលរួម លេងបទចម្រៀងជាច្រើន ដូចជា ចំប៉ាបាត់ដំបង, ចំប៉ីសៀមរាប, ទីក្រុងកែប, ខ្យល់សមុទ្រ, ទឹកហូរក្រោមស្ពាន, ភ្លៀងស្រក់មាត់បង្អួច, ចន្ទ្រារះហើយ, ដៃសមុទ្រត្រពាំងរូង, ទ្វីសៗខ្ញុំ របស់លោកជុំកែម ។ល។ ក្នុងសារដែលបានសរសេរ លោកសុះ ម៉ាច បានសម្តែងការសោកស្តាយ ចំពោះការបាត់បង់អតីតន្ត្រីករ ដ៏ឆ្នើមរូបនេះ ហើយលោកបានចាត់ទុក មរណភាពរបស់លោក គឺជាការបាត់បង់ មរតកសិល្បៈជាតិដែរ។ ក្នុងនាមជាប្រធានសមាគមសិល្បៈ និងតំណាងឱ្យសិល្បករ សិល្បការិនីទាំងអស់ រូបលោកសូមចូលរួមរំលែកទុក្ខ និងសោកស្តាយពីចំងាយ ជាមួយក្រុមគ្រួសារសព និងសូមបួងសួងព្រលឹង លោកឡាំ ហឺង ទៅកាន់សុខតិភពកុំបីឃ្លាតឡើយ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]