បន្ទាប់ពីតាមដានទស្សនា កម្មវិធីប្រលងជ្រើសរើស Freshie Girls and Boys រៀងរាល់ថ្ងៃព្រហស្បតិ៍ នៅលើកញ្ចក់ទូរទស្សន៍ MY TV អស់រយៈពេលជាច្រើនសប្តាហ៍ កន្លងមក នៅថ្ងៃព្រហស្បតិ៍ទី ១១ ខែ មេសា ឆ្នាំ ២០១៤ ម្សិលមិញនេះ កម្មវិធីប្រលងជ្រើសរើស Freshie Girls and Boys បានឈានចូលមកដល់ វគ្គផ្តាច់ព្រ័ត្រហើយ ដែលបានប្រារព្ធធ្វើឡើង នៅរោងមហោស្រព របស់សណ្ឋាគារ ROSANA Broadway នាទឹកដីអង្គរ ខេត្តសៀមរាប។




ជាមួយនឹងសម្លេងហ៊ូរកញ្ជៀវ យ៉ាងកងរំពង លាយលំនឹងសម្រែកគាំទ្របេក្ខជន និងបេក្ខនារីនិមួយៗ បានញ៉ាំងអោយកម្មវិធី កាន់តែរំភើប និងញាប់ញ័រខ្លាំងថែមមួយកម្រិតទៀត ស្របគ្នានោះដែរ ក៏មានការសម្តែង SHOW ការដើរម៉ូតពីសំណាក់ Freshie Girls and Boys និងវគ្គឆ្លើយសំណើរ ជាដើម សម្រាប់បង្ហាញជូនដល់ ទស្សនិកជននៅមហោស្រព ក៏ដូចជាទស្សនិកជន ដែលទស្សនានៅតាមកញ្ចក់ទូរទស្សន៍ ផងដែរ។




Freshie Girls ១១ រូប ព្រមជាមួយ Freshie Boys ១១ រូបដែរនោះ បានបង្ហាញវត្តមាននៅវគ្គផ្តាច់ព្រ័ត្រ នាទឹកដីអង្គរ ខេត្តសៀមរាប ត្រូវប្រកួតជម្រុះបន្តរកជើងខ្លាំងតែ ៥ រូបគត់ សម្រាប់ប្រកួតបន្ត ហើយចុងក្រោយនោះគឺ ចម្រាញ់សល់តែបេក្ខជន និងបេក្ខនារី តែម្នាក់គត់ សម្រាប់គ្រងតំណែងជ័យលាភីឯក។


ចាំល្មមយូរណាស់ហើយ លទ្ធផលដែលសម្រេច យ៉ាងម៉ត់ចត់និងល្អិតល្អន់ ពីសំណាក់គណៈកម្មាការ កិត្តិយស បានប្រកាសចេញពីមាត់ របស់ពិធីកររូបស្រស់សង្ហា ពូកែវោហាស័ព្ទ ដូចខាងក្រោម៖

*** Freshie Girls ***

លេខ ៥៖ Freshie Girl G4            ឃុន ច័ន្ទមុនណា

លេខ ៤៖ Freshie Girl G5            អឿន ស៊នសិរីរចនា

លេខ ៣៖ Freshie Girl G10          លី មុនីនាថ

លេខ ២៖ Freshie Girl G8            ចេង ស្រីនិច

លេខ ១៖ Freshie Girl G12          ពុច ស្រីខួច

 
*** Freshie Boys ***

លេខ ៥៖ Freshie Boy B1            គុន ចាន់ថា

លេខ ៤៖ Freshie Boy B12          ឆេង ហ៊តណារ៉ុង

លេខ ៣៖ Freshie Boy B15         ប៊ុន សុផា

លេខ ២៖ Freshie Boy B8           ហាក់ ពេជ្រ

លេខ ១៖ Freshie Boy B6            សេង រតនៈ


ក្នុងនោះដែរ បើតាមបេក្ខនារី G5 អឿន ស៊នសិរីរចនា ដែលជាម្ចាស់ជ័យលាភី លេខ ៤ នៃកម្មវិធី Freshie Girls and Boys បានប្រាប់ខ្មែរឡូតអោយដឹងថា៖


“កម្មវិធីនេះបានបង្រៀនអោយប្អូន ខិតខំពុះពារ រាល់ការលំបាក និងឩបសគ្គទាំងឡាយ ដែលកើតមានក្នុងកំឡុងពេល ទាំងការប្រកួត និងការហ្វឹកហាត់។ អ្វីដែលប្អូនចងចាំមិនភ្លេចនោះគឺ ការរាប់អានគ្នាយ៉ាងជិតស្និត រវាងបេក្ខជន និងបេក្ខនារីនិមួយៗ ដែលបានសាមគ្គីគ្នាជាធ្លុងមួយ ទើបធ្វើអោយកម្មវិធី បញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ។ មួយទៀតនោះ ប្អូនក៏មិនភ្លេចនោះដែរ នូវលោកគ្រូអ្នកគ្រូ ដែលតែងតែខិតខំ បង្រៀនប្អូន និងអរគុណដល់កម្មវិធីផងដែរ ដែលបានជម្រុញពួកប្អូនៗ អោយក្លាយទៅជាយុវជន និងយុវតីគំរូ នៅក្នុងសង្គម។”


តើប្រិយមិត្តយល់យ៉ាងណាដែរ? តើ G12 និង B6 ស័ក្តសមទទួលជ័យលាភីឯក ក្នុងកម្មវិធីនេះដែររឺទេ?

ដោយ RoMeo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]