ចំពោះសុភាពនារីគ្រប់រូប រមែងចង់បានសក់មាន សភាពស្អាតភ្លឺរលោង ប៉ុន្តែភាគច្រើនពួកគេមួយចំនួន តែងតែ ជួបប្រទះជាមួយសក់បែកចុង ដែលមិនអាចជៀសផុតបាន ដែលវាធ្វើអោយបាត់បង់សម្រស់ នៃសក់។ យ៉ាងណាមិញ ថ្ងៃនេះអ្នក នឹងអស់កង្វល់ជាមួយសក់បែកចុង ដោយគ្រាន់តែអនុវត្ត ជាមួយវិធីធម្មជាតិមួយចំនួន៖

១) ចេក៖ យកចេកទុំមួយផ្លែ កិនអោយម៉ត់ រួចចាក់ទឹកដោះគោជូរ កក២ស្លាបព្រាបាយ ទឹកផ្កាកុលាបបន្តិច និងទឹកក្រូចឆ្មារ កូរអោយសព្វ រួចលាបលើសក់។ ចំពោះវិធីនេះ អាចធ្វើអោយអ្នក ទទួលបានសក់ស្អាត ត្រឡប់មកវិញ ជាក់ជាមិនខាន។


២)ទឹកឃ្មុំ និងស៊ុត៖ អ្នកយកស៊ុត១គ្រាប់ ទឹកឃ្មុំមួយស្លាបព្រាបាយ និងទឹកដោះគោ ១ភាគ២ បន្ទាប់មកកូរ របស់ទាំងនេះអោយសព្វ បន្ទាប់មកលាបលើសក់ និងទុកចោលប្រមាណ១នាទី។ ដូច្នេះសក់របស់អ្នក លែងមានបញ្ហាបែកចុងទៀតហើយ។


៣) ល្ហុង៖ ចំពោះផ្លែល្ហុង អាចជួយអ្នកពីបញ្ហា សក់បែកចុងបាន។ វិធីប្រើ៖ យកផ្លែល្ហុង១ភាគ២ និងទឹកដោះគោជូរ ១ភាគ២ដែរ កូរអោយសព្វ រួចលាបលើសក់។ បន្ទាប់មក អ្នកអាចម៉ាស្សាបន្ថែម លើសរសៃសក់ ដោយស្រាបៀរ និងចុងក្រោយ លាងទឹកស្អាតជាការស្រេច។


៤)ស្រាបៀរ៖ ចំពោះស្រាបៀរ ក៏អាចជួយអោយសក់របស់អ្នក ស្អាតបានដែរ ដោយគ្រាន់តែចាក់ស្រាបៀរ រួចញីលើសរសៃសក់ របស់អ្នកប្រមាណ ២ទៅ៣នាទី រួចលាងទឹកចេញ។ អ្នកនឹងឃើញសក់ ត្រឡប់មកជាធម្មតាវិញ ដោយគ្មានការបែកចុងទៀតទេ។


៥) ប្រេងក្កៅ៖ ប្រេងក្កៅមានដូចជា ប្រេងអ៊ូលីវ ប្រេងល្ហុងខ្ញែរ ប្រេងអាល់ម៉ុន និងប្រេងដូង ដែលអាចជួយដល់ សរសៃសក់របស់អ្នក អោយស្អាតបាន។ ក្នុងចំណោមប្រេង ទាំងអស់នេះ អ្នកអាចជ្រើសរើសប្រេងមួយ មកលាបលើសក់របស់អ្នក បន្ទាប់មកយកមួកងូតទឹក មកគ្របពីលើក្បាល ប្រមាណ៣០ ទៅ៤០នាទី រួចលាងចេញ ជាមួយសាប៊ូកក់សក់។


៦) ផ្លែអាល់វូកាល់ដូ និងប្រេងអ៊ូលីវ៖ អ្នកអាចយកផ្លែអាល់វូកាល់ដូ មួយផ្លែ ប្រេងអ៊ូលីវ៣ស្លាបព្រាបាយ និងស៊ុតពណ៌ស២ស្លាបព្រាដែរ បន្ទាប់មកកូរអោយសព្វ រួចលាបលើសក់របស់អ្នកទុកចោលប្រមាណ៤០នាទី រួចលាងចេញជាមួយទឹកត្រជាក់ជាការស្រេច។


ចំពោះវិធីទាំង៦យ៉ាងនេះ អ្នកអាចជ្រើសយកវិធីណាមួយ មកអនុវត្តក៏បានដែរ សុទ្ធតែផ្តល់ប្រសិទ្ធភាពខ្ពស់ ក្នុងការដោះស្រាយបញ្ហាសក់បែកចុងបាន។

ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]