រាជធានីភ្នំពេញ ៖ ​សពនារីម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​​​អណ្តែត​ទឹកស្រះនៅក្នុង​បរិវេណ​​​​សាកលវិទ្យាល័យ​​ភូមិន្ទ​ភ្នំពេញ និង​មុខ​មជ្ឈ​មណ្ឌល​​​សហ​ប្រតិបត្តិការ​​​កម្ពុជា​-ជប៉ុន ​(CJCC) ស្ថិត​ក្នុង​​​សង្កាត់​ទឹក​ល្អក់​ទី​១ ខណ្ឌទួល​គោក បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល កាលពីវេលាម៉ោង​​៧ព្រឹក​​ថ្ងៃ​ទី​​​២៧ ​​មករា ​​២០១២ ​​ដោយ​មនុស្ស​​​ម្នាជា​ច្រើន​​​បាន​ទៅចោមរោមមើល​​​កុះករ ដើម្បីចង់​​ដឹង​ថា តើ​ការ​ស្លាប់នេះ​ជាអំពើឃាត​កម្ម ឬ​​ដោយ​សារ​មូល​​ហេតុអ្វី?

ពេលនេះ​​​សមត្ថកិច្ច​​​កំពុង​​ព័ទ្ធ​ខ្សែ​ហាម​ចេញ-ចូល​នៅ​ចំណុច​​កើតហេតុ និង​​ធ្វើ​កោ​សល្យ​វិច័យ​សព​...ព័ត៌មាន​លម្អិតនឹងផ្សាយជូន​នៅ​ពេលក្រោយ នៅលើ​ទំព័រ​​កាសែត​កោះសន្តិភាព និង​​តាម​វិទ្យុ​សំឡេង​កោះសន្តិភាព​ 87.75 ភ្នំពេញ, 87.5 បាត់​ដំបង​៕

ដោយ​ ៖ ប្រុសកោះ

ដកស្រង់ ពីគេហទំព័រ កោះសន្តិភាព

បើតាម Khmerload ដឹង ស្រះ មួយនេះស្ថិត នៅ ក្នុងបរិវេណ វិទ្យាស្ថានភាសាបរទេស (IFL) ។ សង្ឃឹមថា មិនមែន ជានិស្សិតនៅ IFL។ បើទោះជាយ៉ាងណាក៏ដោយ វាជាការសោកស្តាយមួយ យើងត្រូវរកការពិតអោយឃើញ។ 

ប្រិយមិត្តម្នាក់ ឈ្មោះ RG Moon បានអោយដឹងថា គ្រួសារសព និយាយថា អ្នកស្លាប់ មានជំងឺ វិកលចរិក អាចជាមូលហេតុ ដែលកើតឡើង។

តាម​សាច់ញាតិ​​​សពបាន​ឱ្យដឹង​ថា ​ស្ត្រីដែល​​​ស្លាប់​ក្នុង​ទឹកស្រះ​នេះ ​មានឈ្មោះ ព្រំ ឡេងគីម អាយុ​​៤៣​ឆ្នាំ ស្នាក់​ផ្ទះ​លេខ​​​១៦៤ ផ្លូវ​លេខ​​​១២២ ស្ថិត​ក្នុង​សង្កាត់​​ទឹកល្អក់ ទី​៣ ខណ្ឌ​​ទួលគោក ។ ​ស្ត្រីព្រំ ឡេងគីម ត្រូវបាន​សាច់​ញាតិ​អះអាង​ថា ​​កើត​ជំងឺ​សរសៃ​ ប្រសាទយូរ​ឆ្នាំ មក​ហើយ ហើយ​គាត់បានដើរចេញពីផ្ទះ​កាលពី​វេលា​ម៉ោង​​​៣ទៀប​ភ្លឺថ្ងៃ
ទី​​២៥ មករា ​២០១២។

Khmerload នឹងតាមដានរឿងនេះ ដើម្បីជូនដំណឹងដល់ បងប្អូន។ សូមតាមដានជាមួយ Khmerload នូវព័ត៌មាននេះ ដោយវាយ អក្សរ www.khmerload.com នៅប្រអប់គេហទំព័ររបស់អ្នក។

មតិរបស់ប្រិយមិត្ត

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។ សូមជួយផ្តល់ព័ត៌មាន នៅទីនេះដោយ Comment បើមានព័ត៌មានអ្វីថ្មីៗ ពីរឿងនេះ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]