ករណីដែលបុរសភេទបានប្រើ អំពើហឹង្សាទៅលើស្រ្តី បានកើតឡើងជាញឹកញាប់ មិនថាប្រទេសកម្ពុជា ឬ ក៏ប្រទេសដ៏ទៃទៀតនោះទេ គឺតែងតែមានអំពើហឹង្សាទាំងនេះជានិច្ច តួយ៉ាងដូចជាបុរសអ្នក បើករថយន្តដឹកទំនិញម្នាក់បាន ប្រើអំពើហឹង្សាទៅ លើបុគ្គលិកនៅកន្លែងបង់ពន្ធផ្លូវនេះជាដើម។

តាមប្រភពព័ត៌មានបានអោយដឹងថា កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១២​ វេលាម៉ោង ១ ជិត ២ មានបុរសម្នាក់បានដើរចូលមក វាយបុគ្គលិកដែលកំពុងធ្វើការ នៅក្នុងការិយាល័យលក់ ពន្ធផ្លូវយ៉ាងដំណំ។ ប្រភពព័ត៌មានបានបន្តអោយដឹងទៀតថា រយៈពេលមួយសន្ទុះក្រោយមក ក៏មានបុគ្គលិកផ្សេងទៀតចូលមកជួយ ឃាត់ហើយបានប្តឹងប៉ូលិសដើម្បីធ្វើការឃាត់ខ្លួនបុរសបង្កហេតុ។ តាមរយៈការសួរចម្លើយបានអោយដឹងថា បុរសបង្កហេតុបានផឹកស្រាស្រវឹងហើយបាន បើករថយន្តមកទិញ ពន្ធផ្លូវក៏ប៉ុន្តែដោយសារតែបុគ្គលិកធ្វើការ យឺតយ៉ាវគាត់ទ្រាំមិនបានចូលមកវាយតែម្តង។ សកម្មភាពរបស់គាត់ត្រូវបានថតជាប់ដោយ កាមេរ៉ាសន្តិសុខ ហើយត្រូវបានបង្ហោះចូលអិនធើណិត ទៀតផង។

សូមប្រិយមិត្តមើលវីដេអូខាងក្រោម ៖

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]