កៅអី ២ ផ្សេងទៀត ក្នុងចំណោមកៅអី ៤ ឡើងទៅវគ្គ ១/៤ ចុងក្រោយក្របខ័ណ្ឌ Champions League បានរកឃើញម្ចាស់ហើយ កាលពីរាត្រីយប់រំលងអាធ្រាតម្សិលមិញនេះ ដោយក្រុម Bayern Munich របស់អាឡឺម៉ង់ បានបំបាក់ចង្កូមបិសាចក្រហម Man UTD របស់អង់គ្លេស ដោយលទ្ធផល ៣ទល់នឹង១ ខណៈអ្នកមានបុណ្យ Barcelona ចាញ់ ១ទល់នឹង០ នាទឹកដី Estadio Vicente Calderón របស់ Atlético Madrid ជួយអោយក្រុមទាំងពីរ Atlético Madrid និង Bayern Munich ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយវត្តមានតោខៀវ Chelsea និង យក្សស Real Madrid។

Bayern München 3 – 1 Manchester United          AGG 4 – 2

ជាមួយនឹងទស្សនិកជនចំនួន ៦៧ ៣០០ នាក់នាទឹកដី Allianz-Arena របស់ Bayern München ក្រុមភ្ញៀវបាននាំមុខ នៅនាទីទី ៥៧ ដោយកីឡាករ Evra ប៉ុន្តែក្រុមម្ចាស់ផ្ទះបានវាយបកផ្ទួនៗ រហូតបាន ៣ គ្រាប់មកវិញ ដោយកីឡាករ M. Mandžukić នៅនាទីទី ៥៩ កីឡាករ Müller នៅនាទីទី ៦៨ និងកីឡាករ Robben នៅនាទីទី ៧៦។


នេះជាស្នាដៃមួយ របស់លោកគ្រូបង្វឹកថ្មី Pep Guardiola ដែលបានជួយអោយក្រុម Bayern München ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយក្រុមជើងឯក UEFA Champions League ៥ សម័យកាលនេះ ជាក្រុមការពារតំណែងជើងឯក នារដូវកាលនេះ។

ចំណែកឯក្រុមបិសាចក្រហម Man UTD របស់លោក David Moyes កាន់តែយ៉ាប់យឺន ដោយសារតែ ក្រុមរបស់លោក បានធ្លាក់ក្នុងវគ្គនេះ គ្មានសេសសល់ក្តីសង្ឃឹមអ្វីបន្តិច ដោយសារតែក្រុម បិសាចក្រហម បច្ចុប្បន្នឈរនៅលេខរៀងទី ៧ នៃតារាង Premier League គ្មានឱកាសបានទៅលេង UEFA Champions League សារជាថ្មី នៅរដូវកាលក្រោយឡើយ។

*** វីដេអូ ***

 

Atlético Madrid 1 – 0 Barcelona          AGG  2 – 1

តែមួយគ្រាប់គត់ របស់កីឡាករ Koke នៅនាទីទី ៥ រក្សាបានរហូតដល់ចប់ការប្រកួត ជួយអោយក្រុមម្ចាស់ផ្ទះ អាចឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បានសម្រេច បន្សល់ទុកអោយក្រុមរួមផ្ទៃ Barcelona ជើងឯក ៤ សម័យកាល អោយហាលអាវត្រឹមជុំនេះ។


នេះគឺជារដូវកាល ដ៏ជោគជ័យមួយ របស់ក្រុម Atlético Madrid ដែលជាក្រុមរងជើងឯក ពានរង្វាន់នេះ កាលពីរដូវកាលទាំងពីឆ្នាំ ១៩៧៤ ដោយបច្ចុប្បន្នឈរនៅកំពូលតារាង នៃ LA LIGA មាន ៧៩ ពិន្ទុ តាមពីក្រោយដោយក្រុម Barcelona ដដែល មាន ៧៨ ពិន្ទុ។ ប៉ុន្តែការប្រកួត ទាំងក្នុងក្របខ័ណ្ឌក្នុងស្រុក និងក្របខ័ណ្ឌ Champions League នេះ នឹងធ្វើអោយក្រុម Atlético Madrid មានសម្ពាធ និងកាតព្វកិច្ច កាន់តែធ្ងន់ធ្ងរ។

*** វីដេអូ ***

 

តារាងលទ្ធផលទាំងអស់


តើប្រិយមិត្តយល់ថា ក្រុមណានឹងឈ្នះពានរង្វាន់ UCL នេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]