ខេត្ត​បាត់​ដំបង​ ៖ ​បន្ទាប់​ពី​រត់​ចោល​ស្រុក​អស់​រយៈ​ពេល​​ជាង​៣ឆ្នាំ បុរស​ម្នាក់ត្រូវ​សមត្ថ​កិច្ច​ចាប់​ឃាត់​​ខ្លួន​​​តាម​ដីកា​របស់តុលា​ការ​ ខេត្ត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ឧសភា ខណៈ​​បង្ហាញ​ខ្លួន​នៅ​ផ្ទះ​ដែល​ស្ថិតក្នុង​ភូមិ​ផ្អៀង ឃុំ​កកោះ ​ស្រុក​មោង​ឫស្សី ​ដែល​ពាក់​ព័ន្ធ​ក្នុង​សំណុំរឿង​រំលោភ​​សេព​សន្ថវៈ ។

កម្លាំងនគរបាល​​ផ្នែក​អនុ​វត្តន៍ដីកា​បាន​ប្រាប់​ថា ​ជន​ត្រូវ​ចោទ​ឈ្មោះច្រឹក ​គឹម​ឆាយ អាយុ​២៨​ឆ្នាំ ​ក្នុងនៅភូមិ​ខាង​លើ។ ជន​​នេះត្រូវចាប់​ខ្លួន​តាម​ដីកា​លេខ​១៨២៦ ចុះថ្ងៃ​ទី​២៥ មីនា ២០១០ ​របស់​លោក​គឹម រ៉ាវី ចៅក្រុម​ស៊ើប​សួរ​សាលា​ដំបូង​ខេត្ត​ដែល​ត្រូវ​ចោទ​ពី​បទ​រំលោភ​សេព​​សន្ថវៈ​ ​ដែល​​បាន​ប្រព្រឹត្ត​​នៅ​ភូមិ​មោង ឃុំ​មោង ស្រុក​មោង​ឫស្សី ​ក្នុងអំឡុង​​ខែ​មករា ២០០៩ ​កន្លងទៅ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]