ធ្លាប់តែឃើញរថយន្តស្អាតៗ ស៊េរីថ្មី ផ្សាព្វផ្សាយតែនៅក្នុងទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ? ប្រិយមិត្តប្រហែលជាដឹងតែតម្លៃ របស់វានិមួយៗតែប៉ុណ្ណោះ ប៉ុន្តែមិនដឹងពីល្បឿនដ៏មហាសាល របស់វានោះទេ។
ដូចនេះហើយ ថ្ងៃនេះខ្មែរឡូតនឹងនាំអារម្មណ៍ ប្រិយមិត្តទៅស្គាល់រថយន្តទាំង ១០ ដែលមានល្បឿនលឿនបំផុត នៅលើពិភពលោក ខាងក្រោមនេះ៖
លេខ ១០៖ The Ascari A10
កម្លាំង ៦២៥ សេះ
ល្បឿនអតិបរិមា ៣៥៤ គីឡូម៉ែត្រ/ម៉ោង
ការបង្កើនល្បឿន ពី ០ ទៅ ៩៧ គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេលតិចជាង ៣ វិនាទី
តម្លៃ N/A
លេខ ៩៖ The Noble M600
កម្លាំង ៦៥០ សេះ
ល្បឿនអតិបរិមា ៣៦២ គីឡូម៉ែត្រ/ម៉ោង
ការបង្កើនល្បឿនដល់ ៩៦ គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេលតិចជាង ៣ វិនាទី
តម្លៃប្រហែល ៣២៤,៦៨០ ដុល្លារសហរដ្ឋអាមេរិក
លេខ ៨៖ Pagani Huayra
កម្លាំង ៧២០ សេះ
ល្បឿនអតិបរិមា ៣៧០ គីឡូម៉ែត្រ/ម៉ោង
ការបង្កើនល្បឿនដល់ ៩៦ គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេលតិចជាង ៣ វិនាទី
តម្លៃប្រហែល ១,២៧៣,៥០០ ដុល្លារសហរដ្ឋអាមេរិក
លេខ ៧៖ Zenvo ST1
កម្លាំងម៉ាស៊ីនភ្លោះ V8
ល្បឿនអតិបរិមា ៣៧៥ គីឡូម៉ែត្រ/ម៉ោង
ការបង្កើនល្បឿនដល់ ៩៦ គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេលតែ ២.៩ វិនាទី
តម្លៃប្រហែល ១,២២៥,០០០ ដុល្លារសហរដ្ឋអាមេរិក
លេខ ៦៖ Mclaren F1
កម្លាំង ៦២៧ សេះ
ល្បឿនអតិបរិមា ៣៨៦ គីឡូម៉ែត្រ/ម៉ោង
ការបង្កើនល្បឿនដល់ ៩៦ គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេលតែ ៣.២ វិនាទី
តម្លៃប្រហែល ៩៧០,០០០ ដុល្លារសហរដ្ឋអាមេរិក
លេខ ៥៖ Koenigsegg CCX
កម្លាំង ៨០៦ សេះ
ល្បឿនអតិបរិមា ៤២៦ គីឡូម៉ែត្រ/ម៉ោង (សាកល្បង មិនផ្លូវការ)
ការបង្កើនល្បឿនពី ០ ទៅ ១៦០ km/h ប្រើរយៈពេលតែ ៣.២ វិនាទី ហើយ ០ ទៅ ៣២២ km/h តែ ៩.៨ វិនាទី
តម្លៃប្រហែល ៥៤៥,៥៦៨ ដុល្លារសហរដ្ឋអាមេរិក
លេខ ៤៖ Saleen S7 Twin Turbo
កម្លាំង ៧៥០ សេះ
ល្បឿនអតិបរិមា ៤០០ គីឡូម៉ែត្រ/ម៉ោង
ការបង្កើនល្បឿនដល់ ៩៦ គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេលតែ ២.៨ វិនាទី
តម្លៃប្រហែល ៦៥៥,០០០ ដុល្លារសហរដ្ឋអាមេរិក
លេខ ៣៖ SSC Ultimate Aero
កម្លាំង ១២០០ សេះ
ល្បឿនអតិបរិមា ៤១៣ គីឡូម៉ែត្រ/ម៉ោង
ការបង្កើនល្បឿនដល់ ៩៦ គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេលតែ ២.៧ វិនាទី
តម្លៃប្រហែល ៦៥៤,៤០០ ដុល្លារសហរដ្ឋអាមេរិក
លេខ ២៖ Hennessey Venom GT
កម្លាំង ១២០០ សេះ
ល្បឿនអតិបរិមា ៤១៨ គីឡូម៉ែត្រ/ម៉ោង
ការបង្កើនល្បឿនពី ០ ទៅ ៩៦ km/h ប្រើរយៈពេលតែ ២.៥ វិនាទី ហើយ ០ ទៅ ៣២២ km/h តែ ១២.៨ វិនាទី
តម្លៃប្រហែល ១ លានដុល្លារសហរដ្ឋអាមេរិក
លេខ ១៖ Bugatti Veyron Super Sport
កម្លាំង ១២០០ សេះ
ល្បឿនអតិបរិមា ៤៣០ គីឡូម៉ែត្រ/ម៉ោង
ការបង្កើនល្បឿនដល់ ៩៦ គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេលតែ ២.៤ វិនាទី
តម្លៃ ២,៤០០,០០០ ដុល្លារសហរដ្ឋអាមេរិក
តើប្រិយមិត្តពេញចិត្តមួយណាជាងគេ?
ប្រភព៖ ស្រាវជ្រាវ
ដោយ RoMeo
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]