រាជធានីភ្នំពេញ ៖ ​វេលា​ម៉ោង​​២​និង​២៤​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​​២៣ ឧសភា ​មាន​ការ​ភ្ញាក់​ផ្អើល​មួយ​​ដោយ​សារ​តែ​អ្នក​រត់​រ៉ឺម៉ក​​ម៉ូតូ​​​ប្រទះ​ឃើញ ​កុមារា​២​នាក់ បង​ប្អូន​ដេក​​ដណ្តប់​​ភួយ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ជិត​ស្ថានីយ​ប្រេង​​ឥន្ធនៈ​ ​អិល អេច អ័រ មា​នទីតាំង​​នៅ​លើ​ផ្លូវ​លេខ​៣៧១ ​ស្ថិត​ក្នុង​ភូមិ​ទ្រា​២ ​សង្កាត់​ស្ទឹង​មាន​ជ័យ ​ខណ្ឌ​មាន​ជ័យ បន្ទាប់​ពី ម្តាយ​ធំបណ្តេញ​​ចេញ​ពី​ផ្ទះ ខណៈ​រូបគេ​មិន​ទាន់ដឹង​ក្តី​នៅ​ឡើយ ។

​កុមារា​ទាំង​ពីរនាក់​​បង​ប្អូន​នោះ​​មាន​ឈ្មោះ​​ផុន ករុណា ​អាយុ​១២​ឆ្នាំ ជា​បង​​​រៀន​ថ្នាក់​ទី​៥ ​នៅ​សាលា​បឋម​សិក្សា​ស្ទឹង​មានជ័យ និង​ប្អូន​ឈ្មោះ​​ផុន និរោច  អាយុ​១០​ឆ្នាំ ​រៀន​ថ្នាក់​ទី​៣ មាន​​ម្តាយ​ឈ្មោះ​គឹម វុទ្ធី ​បច្ចុ​ប្បន្ន​​ស្នាក់​នៅខេត្ត​សៀម​រាប ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]