លទ្ធផលនៃការប្រកួត បាល់ទាត់ក្របខ័ណ្ឌកំពូលរបស់អឺរ៉ុប UEFA Champions League ជើងទីពីរ ពីរគូ បានចេញហើយ ដោយក្រុម Chelsea របស់អង់គ្លេស បានបំបាក់ក្រុម PSG របស់បារាំង ដោយលទ្ធផល ២ទល់នឹង០ ឆ្លងទៅវគ្គបន្ទាប់បានសម្រេច ដោយប្រព័ន្ធ AGGREGATE ៣ទល់នឹង៣ យកឈ្នះបាល់ក្រៅដី ខណៈក្រុម Dortmund យកឈ្នះ Real Madrid ២ទល់នឹង០ ប៉ុន្តែចាញ់ជើងទីមួយ Real Madrid ៣ទល់នឹង០ ធ្លាក់ត្រឹមវគ្គជម្រុះ ៨ ក្រុមចុងក្រោយនេះ។


កៅអីពីរនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បានរកឃើញម្ចាស់ហើយ នោះគឺក្រុមតោខៀវ Chelsea និងក្រុមយក្សស Real Madrid ចុះវាសនា Man UTD និង Barcelona យកនេះ ម៉េចវិញ? មានតែទន្ទឹមរង់ចាំតាមដាន ទាំងអស់គ្នា។

Atlético Madrid (1) VS Barcelona (2)     AGG 1 – 1

ក្រុម Atlético Madrid រដូវកាលនេះពិតជាខ្លាំង មិនអាចមើលស្រាលបានឡើយ ដោយបច្ចុប្បន្នឈរនៅ លេខរៀងទីមួយ នៃតារាង La LIGA របស់អេស៉្បាញ ហើយ ៥ ប្រកួតចុងក្រោយគឺមិនដែលចាញ់ គឺឈ្នះ ៤ និងស្មើ ១ ប្រកួតចុងក្រោយគឺយកឈ្នះ Villarreal ១ទល់នឹង០ ក្នុងទឹកដី Estadio Vicente Calderón របស់ខ្លួន។

ចំណែកឯ ៥ ប្រកួតចុងក្រោយរបស់ Barcelona វិញ គឺមិនដែលចាញ់ដូចគ្នា ពោលគឺឈ្នះ ៤ និងស្មើ ១ ប្រកួតចុងក្រោយគឺឈ្នះ Real Betis ៣ទល់នឹង១ ក្នុងទឹកដី បច្ចុប្បន្នឈរនៅលេខរៀងទី ២ ក្នុងតារាង LA LIGA មាន ៧៨ ពិន្ទុ តាមពីក្រោយ Atlético Madrid តែ ១ ពិន្ទុតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា កាលពីជើងទីមួយ នាកីឡាដ្ឋាន Camp Nou កន្លងទៅនោះ ក្រុមម្ចាស់ផ្ទះអ្នកមានបុណ្យ Barcelona បានត្រឹមប្រកួត ១ទល់នឹង១ ស្មើជាមួយនឹង Atlético Madrid ដោយក្រុមភ្ញៀវបាននាំមុខទៀត នៅនាទីទី ៥៦ ដោយកីឡាករ Diego ខណៈក្រុមម្ចាស់ផ្ទះ តាមយកស្មើ ដោយកីឡាករ Neymar នៅនាទីទី ៧១។


Bayern München (1) VS Manchester United (7)     AGG 1 – 1

ក្រុម Bayern បន្ទាប់ពីវ៉ាដាច់ជាច្រើនពិន្ទុ នៅក្នុងតារាង Bundesliga របស់អាឡឺម៉ង់រួចមក ៥ ប្រកួតចុងក្រោយដូចជាមិនសូវល្អសោះ ដោយឈ្នះ ២ និងស្មើ ២ ហើយចុងក្រោយចាញ់ Augsburg ១ទល់នឹង០ ក្រៅទឺកដីទៀតផង។ បច្ចុប្បន្នមាន ៧៨ ពិន្ទុ ឈរនៅកំពូលតារាង តាមពីក្រោយដោយក្រុម Dortmund ដែលកំពុងមាន ៥៨ ពិន្ទុ។

ចំណែកឯ Man UTD នេះ ចុងរដូវកាលទៅហើយ បែរជាខ្លាំងទៅវិញ ដោយ ៥ ប្រកួតចុងក្រោយចាញ់តែ ១ គត់ ឈ្នះ៣ និងស្មើ ១ ប្រកួតចុងក្រោយបានលុតសារិកាព្រៃ Newcastle ០ទល់នឹង ៤ ក្រៅទឹកដី ជួយអោយ Man UTD ឈរនៅលេខរៀងទី ៧ នៃតារាង Premier League មាន ៥៧ ពិន្ទុ។

គួរបញ្ជាក់ផងដែរថា កាលពីជើងទីមួយ កន្លងទៅនោះ ក្រុម Man UTD ប្រកួតបានត្រឹមស្មើ ១ទល់នឹង១ ជាមួយ Bayern München នាទឹកដី Old Trafford របស់ខ្លួន ដោយ United បាននាំមុខមុនគេ នៅនាទីទី ៥៨ ដោយកីឡាករ N. Vidić ខណៈក្រុមភ្ញៀវតាមស្មើបានសម្រេច ដោយកីឡាករ Schweinsteiger នៅនាទីទី ៦៧។


តើប្រិយមិត្តយល់យ៉ាងណាដែរ? ក្រុមណាខ្លះនឹងឈ្នះយប់នេះ ហើយឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]