រាជធានីភ្នំពេញ ៖ នៅក្នុងផលិតកម្មរស្មីហង្សមាស មានតារាចម្រៀងប្រុសស្រីជាច្រើន ដួងបានប្រមូលផ្តុំគ្នាច្រៀង រាំប្រចាំផលិតកម្ម ពេញនិយមមួយនេះនៅក្នុងស្រុកតាម ទេពកោសល្យរៀងៗខ្លួន ដោយទទួលបានសំឡេងគាំទ្រ ជាមួយទស្សនិកជនដូចៗ គ្នាមួយបែបម្នាក់ ។ ក្នុងចំណោមតារាចម្រៀងផ្នែកនារីនោះ ស្រទាប់មហាជនដែលនិយមស្តាប់ ចម្រៀងនៅហង្សមាស នាំគ្នានិយាយថា ក្រៅពីមានតារាស្រីច្រៀងពីរោះស្ ទើរតែគ្រប់ដួងនោះ គេសង្កេតឃើញថា តារាចម្រៀងបីដួង រួមមានឱក សុគន្ធកញ្ញា, សួស វីហ្សា និងកញ្ញា ផន ស្រីខួច ជាតារាចម្រៀងដែលមានសំឡេងច្រៀងល្អ ដោយសារតែពួកគេទាំងបី មានប្រវត្តិរៀននៅសាលា វិចិត្រសិល្បៈយូរឆ្នាំ ទើបការលើកដាក់សំឡេងបានគ្រប់ ទម្រង់នៃបទចម្រៀង ។

ចំពោះ ឱក សុគន្ធកញ្ញា នាងជាសិស្សសាលាវិចិត្រសិល្បៈ ផ្នែករបាំបុរាណដោយនាង បានហាត់រៀននៅទីនោះច្រើនឆ្នាំមកហើយ ដោយមានរបាំបុរាណជាច្រើន ដែលសុគន្ធកញ្ញា បានឡើងរាំសម្តែងបែបសិល្បៈបុរាណ ។ នាឱកាសដែលនាង បានសម្តែងជាមួយនឹងរបាំងបុរាណ កញ្ញាក៏បានចាប់អាជីពសិល្បៈ ចម្រៀងសម័យស្របគ្នាតែម្តង តាំងពីនាងច្រៀងឱ្យ ផលិតកម្មរស្មីស្ទឹងសង្កែមកម៉្លេះ ។ អីុចឹងហើយទោះបីជានាងចាប់ អាជីពរាំរបាំបុរាណមែន តែនៅសាលាវិចិត្រសិល្បៈនោះ នាងក៏ទទួលបានការបណ្តុះបណ្តាលផ្នែក សំឡេងច្រៀងតាមចង្វាក់នីមួយៗ គ្រប់បទមិនថា សម័យ បុរាណ ឬផ្នែកប្រពៃណី ដោយកញ្ញាបានទទួលនូវការបង្វឹក ហាត់ពីលោកគ្រូ អ្នកគ្រូនៅសាលានោះមិនតិចនាក់ទេ ។ ទើបកញ្ញាកាន់តែមានបច្ចេកទេស ក្នុងការប្រើប្រាស់សំឡេង ពិសេសការលើកដាក់ក្នុងបទនីមួយៗមើលទៅ និងស្តាប់ទៅទាក់ទាញស្ទើរតែគ្រប់បទតែម្តង ។ ម៉្លោះហើយទើបយុវវ័យ និងអ្នកគាំទ្រឱក សុគន្ធកញ្ញា ចាត់ទុកថា តារាចម្រៀងរូបនេះមានទេព កោសល្យល្អនៅលើវិថីសិល្បៈចម្រៀង ដោយសារតែមានវិធីប្រើសំឡេង យកចេញពីសាលាវិចិត្រសិល្បៈ ទើបកាន់តែទទួលបានការ ទាក់ទាញឈរជើង បានយូរឆ្នាំក្នុងអាជីពសិល្បៈល្បីឈ្មោះមិនចេះរីងស្ងួត ។ ឱក សុគន្ធកញ្ញា ពេលនាងច្រៀងបទបែបសម័យមុន ក៏ល្បីល្បាញខ្លាំងមិនចាញ់បទសម័យដែរ ជាក់ស្តែងបទ «ឆ្នាំអូន៣១»«ក្រមុំទាំងបី»«ចង់នៅលើមេឃ» សុទ្ធតែទទួលបានការគាំទ្រ ដោយអ្នកណាក៏និយាយថា នាងបានគ្រប់បទទាំងអស់ ។

កញ្ញាសួស វីហ្សា ក៏មានប្រវត្តិសិក្សានៅសាលាវិចិត្រ សិល្បៈម្នាក់ដែរ តាំងពីនៅតូចម្ល៉េះ។ នាងទទួលបាន នូវជំនាញមួយយ៉ាងច្បាស់ មិនថាផ្នែករបាំ ការសម្តែងល្ខោនបាសាក់ ឬយីកេនោះទេ គឺវីហ្សាទទួលបានចំណេះបែបបុរាណ នេះយ៉ាងជំនាញ។សួស វីហ្សា ដែលមានឈ្មោះដើមសួស ស្រីថុល ធ្លាប់មានសម្តែងឈុតខ្លីៗប្រចាំស្ថានីយទូរទស្សន៍ស៊ីធីអិន ក្នុងកម្មវិធី «មន្តស្នេហ៍សំនៀង» អស់រយៈពេលជាច្រើនឆ្នាំ ព្រោះនាងជាអ្នកសិល្បៈប្រចាំក្រុមរាជធានីភ្នំពេញ ដោយការសម្តែងរបស់នាងច្រើនបាន តំណែងតួឯកញឹកញាប់ម្នាក់ដែរ។ក្រោយមកនាងក៏ឆក់ឱកាស ចូលប្រឡងចម្រៀង រួចក៏ជាប់លេខមួយកម្មវិធីរ៉ុកស្តារ ហើយក៏ក្លាយជាតារាចម្រៀង ប្រចាំផលិតកម្មរ៉ុក និងវិវត្តន៍ខ្លួនមកកាន់ ផលិតកម្មរស្មីហង្សមាស ដោយមានបទចមរៀងបែបល្បីៗជាច្រើន ដែលសុទ្ឋតែជាបទផ្ទុះធ្វើឲ្យសួស វីហ្សា ឡើងកូដខ្លាំង បើសំឡេងច្រៀងវិញធ្ងន់ ហើយស្រែកបានខ្ពស់ល្អបាន ទាំងបទពីដើម និងសម័យ។ អ៊ីចឹងហើយទើបវីហ្សាឆ្នាំនេះ ឡើងកូដខ្លាំងណាស់ អ្វីដែលពិសេសនាងបានបញ្ចេញ ក្បាច់រាំយ៉ាងរស់រវើកញាក់កន្ត្រាក់អារម្មណ៍ មហាជនមិនស្ទើរទេ នៅពេលដែលសុខៗនាំបញ្ចេញក្បាច់រាំបាន យ៉ាងរលូនមើលទៅគួរឲ្យទាក់ទាញនោះ។

កញ្ញាផន ស្រីខួច ក៏ជាអតីតសិស្សសាលាវិចិត្រ សិល្បៈម្នាក់ដូចតារាពីរដួងដែរ។ស្រីខួចមានសមត្ថភាពច្រៀង បែបបទមនោសញ្ចេតនាបានយ៉ាងពីរោះ រណ្តំបើច្រៀងបទបែបភ្លេងការវិញ ស្រីខួចក៏មានឱកាសឆក់យកការទាក់ ទាញពីប្រិយមិត្តអ្នកស្តាប់មិនតិចនាក់ដែរ ព្រោះនាងរៀននៅសាលា វិចិត្របែបចម្រៀងបុរាណ។ មានបទចម្រៀងនៅហង្សមាសបែបបទ សម័យជាបទមនោសញ្ចេតនា ត្រូវបានស្រីខួចទទួលបានការចាប់អារម្មណ៍ ព្រោះសមឡេងស៊ី និងចម្រៀងបែបសម័យមនោសញ្ចេតនាខ្ពស់ក្រៅ ពីនោះនាងក៏មានបទចម្រៀងបែបញាក់ ជាច្រើនបទក៏ទទួលបាន ការគាំទ្រច្រើនគួរសម។ម្ល៉ោះហើយទើបស្រីខួចក៏ទទួលបាន ចំណាត់ថ្នាក់ការទាក់ទាញម្នាក់ដែរ ក្នុងចំណោមតារាចម្រៀងនៅហង្សមាស ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា