នាវាកំសាន្តដ៏ទំនើបនិង ធំមួយគ្រឿងបាន ជួបនឹងឧបតិ្តហេតុ ចៃដន្យដែលបានបណ្តាលអោយខូចខាតបំពង់ផ្សែង ក៏ដូចជាផ្ទៃខាងលើផងដែរ ហើយបានធ្វើអោយអ្នកដំណើរមាន ភាពចលាចលទៀតផង។

តាមប្រភពព័ត៌មានបានអោយដឹងថា កាលពីថ្ងៃទី​ ២៣ ខែឧសភា ឆ្នាំ ២០១២ មាននាវាកំសាន្តមួយដ៏ធំ មានកំពស់ស្មើនឹងអាគារ ៧ ជាន់​ បានបើកក្រោមស្ពាន ដោយសារតែខ្វះការប្រុងប្រយ័ត្នបាន ធ្វើអោយផ្នែកខាងលើរបស់នាវា កំសាន្តខូតខាតហើយ បានធ្វើអោយអ្នកដំណើរខ្លះលោតចូលទឹកទៀតផង ដោយសារតែវាលាន់លឺសំលេងខ្លាំងពេក នៅឯទន្លេ Oujiang ក្រុង Wenzhou ប្រទេសចិន។ អ្នកលេងអិនធើណិត ជាច្រើនបានបន្ទោសទៅលើ អ្នកបញ្ជានាវា ប៉ុន្តែគេមិនទាន់បានបញ្ជាក់ថា ខាងណាជាអ្នកចេញ ថ្លៃខូតខាតនៅឡើយទេ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]