ការប្រកួតបាល់ទាត់ វគ្គជម្រុះជើងទីពីរ នៃក្របខ័ណ្ឌកំពូលរបស់អឺរ៉ុប UEFA Champions League នាយប់នេះមានពីរគូ ស្មើនឹង ៤ ក្រុម ដោយក្រុមតោខៀវ Chelsea របស់ចក្រភពអង់គ្លេស និងក្រុមយក្សស Real Madrid របស់អេស៉្បាញ សង្ឃឹមឈ្នះយប់នេះ។

Borussia Dortmund (2) VS Real Madrid (3) AGG: 0 - 3

៥ ប្រកួតចុងក្រោយ របស់ ក្រុមមច្ចុរាជលឿង BVB របស់អាឡឺម៉ង់ គឺឈ្នះ ៣ ស្មើ ១ និងចាញ់ ១ ដោយប្រកួតចុងក្រោយយកឈ្នះ Wolfsburg នាទឹកដីខ្លួន ដោយលទ្ធផល ២ទល់នឹង១ បច្ចុប្បន្នឈរនៅលេខរៀងទី ២ ក្នុងតារាង Bundesliga របស់អាឡឺម៉ង់ មាន ៥៨ ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Bayern Munich ២០ ពិន្ទុគត់។

ចំណែកឯ ៥ ប្រកួតរបស់ Real Madrid វិញគឺ ឈ្នះ៣ មិនដែលស្មើ និងចាញ់ ២ ប្រកួតចុងក្រោយឈ្នះ Real Sociedad ក្រៅដីដោយលទ្ធផល ០ទល់នឹង៤ បច្ចុប្បន្នឈរនៅលេខរៀងទី ៣ នៃតារាង La Liga មាន ៧៦ ពិន្ទុ តាមពីក្រោយក្រុមលេខ ២ Barcelona ២ ពិន្ទុ និងក្រុមលេខ ១ Atlético Madrid ៣ ពិន្ទុ។

គួរបញ្ជាក់ផងដែរថា កាលពីជើងទីមួយកន្លងទៅនោះ ក្រុម Borussia Dortmund បានបរាជ័យ ក្រោមថ្វីជើងរបស់ក្រុម Real Madrid នាទឹកដី Estadio Santiago ដោយលទ្ធផល ៣ទល់នឹង០ ដោយគ្រាប់បាល់ គឺស៊ុតបញ្ចូលទីដោយ កីឡាករ G. Bale នៅនាទីទី ៣ កីឡាករ Isco នៅនាទីទី ២៧ និង Cristiano Ronaldo នៅនាទីទី ៥៧។

ទស្សនៈ ៖ BVB 1 - 2 Real Madrid


Chelsea (2) VS PSG (1) AGG: 1 - 3

៥ ប្រកួតចុងក្រោយ របស់ក្រុមលំដាប់លេខ ២ របស់ចក្រភពអង់គ្លេស តោខៀវ Chelsea គឺឈ្នះ ៣ មិនដែលស្មើ និងចាញ់ ២ ប្រកួតចុងក្រោយគឺឈ្នះ Stoke City នាទឹកដីខ្លួន ដោយលទ្ធផល ៣ទល់នឹង០។

ចំណែកឯ ៥ ប្រកួតចុងក្រោយរបស់ ក្រុមកំពូលបារាំង PSG វិញគឺឈ្នះទាំង ៥ ប្រកួតចុងក្រោយ ឈ្នះ Reims ក្នុងទឹកដី ដោយលទ្ធផល ៣ទល់នឹង០។

គួរបញ្ជាក់ផងដែរថា ក្រុមតោខៀវ Chelsea បានបរាជ័យ ក្រោយថ្វីជើង PSG ៣ទល់នឹង១ ម្តងរួចទៅហើយ នាទឹកដី Parc des Princes កន្លងទៅនេះ ដោយយប់នេះ តោខៀវ Chelsea របស់លោក José Mourinho ដាច់ខាតត្រូវតែរកអោយបាន ២ គ្រាប់ ដើម្បីអោយក្រុមរបស់ខ្លួន អាចឡើងទៅវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្របាន។

ទស្សនៈ ៖ Chelsea 2 - 1 PSG


តើប្រិយមិត្តយល់ថា ក្រុមណាខ្លះនឹងឈ្នះយប់នេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]