រាជធានីភ្នំពេញ ៖ ​មនុស្ស​ម្នា​ផ្អើល​​ឆោឡោ​​នាំគ្នា​មើល​​បុរស​ម្នាក់​​ស្លៀក​សម្លៀក​បំពាក់​ ប៉ារ៉ា​ ហើយ​បាន​ស្រែក​ជេរ​​សមត្ថកិច្ច​​កប់ៗ​មាត់​ និង​ថែម​​ទាំង​រក​រឿងបម្រុង​វាយ​អ្នក​កាសែត​​ថែម​ទៀត ខណៈ​​​សមត្ថ​កិច្ច​ប៉ូលិស​ចុះ​ទៅ​អន្តរា​គមន៍​ និង​អ្នក​កាសែត​​ថត​រូប​ក្រោយ​ពី​យោធា​ម្នាក់​នេះ​​ស្រវឹង​ស្រា​​បើក​ម៉ូតូ​ ​ទៅ​បុកកង់​​​​នារី​​ម្នាក់​​ពីក្រោយ​​​ពេញ​ទំហឹង បណ្តាល​ឱ្យ​នារី​អ្នកជិះ​កង់​​ម្នាក់​រង​របួស​ជា​ទម្ងន់​ ហើយ​ត្រូវ​បាន​គេបញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​​ ដើម្បី​សង្គ្រោះ និង​ព្យាបាល​​​ភ្លាមៗ​​ផង​ដែរ។ ​ហេតុការណ៍​​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​​ ២៦ ឧសភា ​២០១២ ​នៅតាម​បណ្តោយ​​ផ្លូវ​លេខ​២០០៥ ​ក្នុង​សង្កាត់​​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​នៅ​កន្លែង​​កើត​ហេតុ​​យោធា​ដែល​​ជិះ​ម៉ូតូ​​បង្ក​ គ្រោះ​​ថ្នាក់​​ត្រូវ​បាន​​គេ​ស្គាល់​​តាម​រយៈ​ស្លាក​​នៅ​លើ​អាវ គឺ​ឈ្មោះ​ស៊ីម ស្រស់ ឋានៈ​អនុ​សេនីយ៍​ឯក ​អង្គ​ភាព​​កង​ពល​តូច​ដឹក​ជញ្ជូន​​លេខ​៩៩ ​មាន​ទីតាំង​​ស្ថិត​នៅ​មិន​ឆ្ងាយ​​ពី​កន្លែង​កើតហេតុ​ ។​ក្រោយ​ពេល​កើតហេតុ​យោធា​​​ម្នាក់​នេះ​​បាន​ហៅ​បក្ស​ពួក​​ដែល​សុទ្ធ​តែ​​ ទាហាន​​ដូច​គ្នា​មក​​បញ្ចេញ​កាយវិការ​​ច្រងេង​ច្រងាង​​ដាក់​សមត្ថ​កិច្ច​​ ប៉ូលិស​ដែល​​ព្យាយាម​​ដក​ហូត​យក​​ម៉ូតូ​បង្ក​ទៅ​អធិ​ការ​ដ្ឋាន​ខណ្ឌ​ពោធិ៍​ សែន​ជ័យ ។ ពួក​គេ​​ជេរ​ប៉ូលិស និង​អ្នក​កាសែត​​យ៉ាង​ឆ្ងាញ់​មាត់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]