កាលពីមុនខ្មែរឡូតធ្លាប់ បានចុះផ្សាយរួចម្តងមកហើយនូវ ព័ត៌មានដែលទាក់ទងនឹងការទិញ រថយន្តមួយដែលមានបុរសម្នាក់បាន យកកាក់ជាច្រើនដល់ទៅរាប់ បាវ ទៅទិញ។

ឥឡូវនេះមានបុរសម្នាក់ទៀត ស្រដៀងនឹងម្នាក់មុនដែរ​ តែគ្រាន់តែលើកនេះ គាត់បានយកក្រដាសប្រាក់ ០,៥ យាន់ ចំនួន ៤០០ ដុំ ដែលសរុបទាំងអស់មាន ២៩ ៨០០ យាន់ (ស្មើរនឹង ៤ ៧០០ ដុល្លាអាមេរិច)។ តាមប្រភពព័ត៌មានបាន អោយដឹងថា​បុរសម្នាក់នោះមាន នាមត្រកូល Wang ហើយគាត់បានយកលុយទាំងនោះ មកទិញរថយន្តកាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០១២។ ដោយសារតែប្រាក់ទាំងនោះច្រើនពេក ដូច្នេះហើយម្ចាស់ហាងបានចាត់ បុគ្គលិក​​ ៤ នាក់ដើម្បីរាប់ចំនួនប្រាក់ទាំងនោះ។ មានអ្នកលេងអិនធើណិត ជាច្រើនបាន មានការងឿងឆ្ងល់ថា តើគាត់បានប្រាក់ទាំងនោះពីណាមក។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]