យើងបានដឹងហើយថា បើសិនជាមានអ្នកណា ឈ្លោះគ្នារហូតដល់ស្តោះទឹកមាត់ ដាក់គ្នានោះគឺពិតជាមិនមែន ជាអំពើរល្អនោះទេ ហើយវាពិតជាធ្វើអោយអ្នក ប្រព្រឹត្តទទូលការរិះគន់យ៉ាងខ្លាំងទៀតផង ពីព្រោះវាបានធ្វើអោយប៉ះពាល់ដល់ កិត្តិយសរបស់អ្នកដែលត្រូវគេស្តោះ ទឹកមាត់ដាក់ មិនត្រឹមតែប៉ុន្នោះវាអាច ជាប្រភពមេរោគទៀតផង។

តាមប្រភពព័ត៌មានបានអោយដឹងថា កាលពីពេលថ្មីៗនេះ​ មានបុរសម្នាក់បាន បង្ហោះវីដេអូឃ្លីបមួយ ដែលមានរយៈពេល ១៩ វីនាទី​ នៅលើគេហៈទំព័រចែកចាយវីដេអូ ដ៏ធំរបស់ប្រទេសចិន ដែលមានឈ្មោះថា Youku។ នៅក្នុងវីដេអូនោះគេមិនបានប្រាប់អោយដឹង៊ពី មូលហេតុនៃជម្លោះនោះទេ គេគ្រាន់តែបានប្រាប់ថានៅវិនាទី ចុងក្រោយនៃវីដេអូ មានបុរសស្បែកសម្នាក់បាន ស្តោះទឹកមាត់ដាក់ បុរសចិនហើយជិះកង់ទៅបាត់។ អ្នកលេងអិនធើណិតជាច្រើនបាន ថ្កោលទោសទៅលើបុរសស្បែកស ម្នាក់នោះយ៉ាងខ្លាំង ហើយពួកគេបាន សំណូមពរអោយប៉ូលិសស្វែងរក បុរសស្បែកសនោះអោយបានទៀតផង។

តើប្រិយមិត្តយល់យ៉ាងណាដែរ?

សូមប្រិយមិត្តមើលវីដេអូខាងក្រោម​ ៖

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]